សម្តេចតេជោ៖ គេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ៖ គេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក

សម្តេចតេជោ៖ គេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក

ក្នុងថ្លែងក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា : “… ចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកអនឡាញ ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយនៅក្នុងយុសម័យនេះ។ សង្គ្រាមព្រំដែនកម្ពុជាថៃ គឺស្ថិតក្នុងស្ថានភាពនេះឯង ដែលគេកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំដោយផ្អែកថាទឹកដីយើងខ្ញុំគឺជាផ្នែកនៃល្បែងឆបោក

សម្តេចតេជោបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះសង្គ្រាមពាណិជ្ជកម្មបានប្រើប្រាស់ ដើម្បីដាក់ទណ្ឌកម្ម និងរហូតការអនុគ្រោះពាណិជ្ជកម្មដែលមានពីមុនមកសង្គ្រាមបច្ចេកវិទ្យាបានបង្ហាញការប្រកួតប្រជែងយ៉ាងស្រួចស្រាល ដើម្បីគ្រប់គ្រងសញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រដ៏សំខាន់។ ចុងក្រោយសង្គ្រាមនិងនយោបាយគាំពារនិយម ទាក់ទងនឹងធនធានធម្មជាតិ បាននិងកំពុងរុញច្រានឲ្យមានការដណ្ដើមគ្នាយ៉ាងខ្លាំង និងរឹតត្បិតលើធនធានយុទ្ធសាស្ត្រនានា ដែលធ្វើឲ្យប្រទេសងាយរងគ្រោះធ្លាក់ចូលទៅក្នុងសំណាញ់អសន្តិសុខជាប្រព័ន្ធ។ 

សម្ដេចតេជោបានសង្កត់ធ្ងន់ថា ការវិវឌ្ឍន៍ដល់គួរឲ្យព្រួយបារម្ភនៅក្នុងបរិបទនេះ គឺការបំពានច្បាប់អន្តរជាតិដោយតួអង្គដែលមានអំណាច ដែលអនុវត្តសិទ្ធិការពារខ្លួនបែបផ្ដាច់មុខ ការវាយលុកមុនដោយគ្មានហេតុផលត្រឹមត្រូវ និងយុទ្ធសាស្ត្រកំណត់គោលដៅដកក្បាលម៉ាស៊ីនដឹកនាំ។ ការគំរាមកំហែងសន្តិសុខជាប្រព័ន្ធនេះ បានបំផ្លាញទាំងស្រុង នៃសន្តិសុខរួម។ ជាលទ្ធផលហានិភ័យបែបនេះ បានបង្កឱ្យមានការរត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់នៅទូទាំងពិភពលោក ឱ្យធ្វើឱ្យប្រទេសងាយរងគ្រោះយល់ឃើញច្បាស់ថា សន្ធិសញ្ញាអន្តរជាតិតែមួយមុខ មិនអាចការពារពួកគេពីការឈ្លានពានពីខាងក្រៅបានឡើយ។ ជាការឆ្លើយតបប្រទេសទាំងឡាយត្រូវបង្ខំចិត្ត រកការកសាងកម្លាំងយោធាយ៉ាងរហ័ស ហើយអាចនឹងឈានទៅដល់ ការបំពាក់អាវុធនុយក្លេអ៊ែរនៅក្នុងរចនាសម្ព័ន្ធតំបន់៕

ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា