ខេត្តស្ទឹងត្រែង ត្រៀមបង្កើត​ផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តស្ទឹងត្រែង ត្រៀមបង្កើត​ផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ

ខេត្តស្ទឹងត្រែង ត្រៀមបង្កើត​ផ្លូវថ្មើរជើង ពង្រីកតំបន់កម្សាន្ត និងកន្លែងហាត់ប្រាណ

រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងនឹងបង្កើតផ្លូវថ្មើរជើងពេលរាត្រី​ ពង្រីកកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំឱ្យមានសណ្តាប់ធ្នាប់សាធារណៈឱ្យបានសា្អតបាតនៅក្នុងខេត្ត​ ដើម្បីបម្រើ​ដល់​ពលរដ្ឋ បង្កើនភាពអ៊ូអរ ក៏ដូចជា​ទាក់ទាញភ្ញៀវទេសចរ។
   ​
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់​ពីគម្រោងនេះ ក្នុងពិធីបង្ហាញវឌ្ឍនភាពការងារសម្រេចបានប្រចាំឆមាសទី១របស់រដ្ឋបាលខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៦។ 
 
ឯកឧត្តម សរ សុពុត្រា ​គ្រោង​ដាក់ឈ្មោះ​ផ្លូវថ្មើរជើងកម្សាន្តពេលរាត្រី ក្នុងក្រុងស្ទឹងត្រែងនោះថា «ឦសានធានី»ដែលបើកបម្រើភ្ញៀវទេសចរនៅ​ចុងសប្តាហ៍។
 
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង  បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS បន្ថែមថា រដ្ឋបាលខេត្តនឹងបង្កើតផ្សារសហគមន៍ទេសចរណ៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅរមណីយដ្ឋាន​ទេសចរណ៍​អន្លង់ផ្សោតត្បូងខ្លា ស្ថិតនៅក្នុងស្រុកសូមបូក ឱ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ។
 
បើតាមលោក អ៊ន់ ប៉ោសឿន  គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងនេះ គ្រោងនឹងរៀបចំនៅ​ ខាងមុខនេះ ខណៈរដ្ឋបាលខេត្តកំពុងស្វែងរកដៃគូ​សហការរៀបចំ។
 
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរសរុបចំនួន​ជិត៦០ម៉ឺននាក់  គឺកើនឡើង៦៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
 
នៅក្នុងខេត្តស្ទឹងត្រែង​ មានបឹងកាឡូ និង Resort ចំនួន២៥កន្លែង រមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន៣កន្លែង រមណីយដ្ឋានធម្មជាតិកែច្នៃ ២កន្លែង រមណីយដ្ឋានទេសចរណ៍ធម្មជាតិ១កន្លែង រមណីយដ្ឋានកសិទេសចរណ៍ចំនួន១កន្លែង និងសហគមន៍អេកូទេសចរណ៍ចំនួន៧កន្លែង៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា