អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់

អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់

អាជ្ញាធរខេត្តមួយចំនួនបានត្រៀមគ្រាប់ពូជទុកសម្រាប់ចែកជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យបង្កបង្កើនផលឡើង​វិញ ក្រោយពីដំណាំកសិកម្មរបស់ប្រជាកសិករ ជាពិសេសដំណាំស្រូវបានទទួលរងការខូចខាតដោយ​សារទឹកជំនន់។
 
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគណៈកម្មាធិការគ្រប់​គ្រង​គ្រោះមហន្តរាយខេត្តប្រចាំខេត្តស្ទឹងត្រែង បានត្រៀមពូជស្រូវ និងពូជដំណាំ ព្រមទាំងដំណាំរួមផ្សំមួយចំនួនប្រមាណ ៥តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទឹកជំនន់ឲ្យបង្កបង្កើនផលឡើងវិញ។
 
ចំណែកអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កំពុងរង់​ចាំការវាយតម្លៃផលប៉ះពាល់ជាមុនសិន ទើបត្រៀមគ្រាប់ពូជចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
 
លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងផងដែរថា គ្រួសាររងផល​ប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំមានសរុបចំនួន ១ ៤០០គ្រួសារ ប៉ះពាល់ដំណាំស្រូវ និងដំណាំផ្សេងៗចំនួន ១ ៩២៣ហិកតា ក្នុងនោះខូចខាតចំនួន ១ ១០០ហិកតា។
 
យោងតាមរបាយការណ៍អំពីស្ថានភាពទឹកជំនន់​ ​ខេត្តចំនួន ៤ របស់កម្ពុជាទទួលរងទឹកជំនន់ គឺខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយប៉ះពាល់ពលរដ្ឋជាង ២ម៉ឺនគ្រួ​សា​រ ក្នុងនោះជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ២ ពាន់គ្រួសារ។ ផ្ទះជាង ១ម៉ឺន៤ពាន់ខ្នង និងស្រូវជាង ៥ពាន់ហិកតា បានលិចលង់។ ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ និងត្បូងឃ្មុំ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា