លោក ឆាំង យុ៖ អធិបតេយ្យភាព និងការអត់ធ្មត់៖ជំហរផ្នែកច្បាប់របស់កម្ពុជាចំពោះការចូលទស្សនកិច្ចទឹកដីដែលកំពុងមានជម្លោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឆាំង យុ៖ អធិបតេយ្យភាព និងការអត់ធ្មត់៖ជំហរផ្នែកច្បាប់របស់កម្ពុជាចំពោះការចូលទស្សនកិច្ចទឹកដីដែលកំពុងមានជម្លោះ

លោក ឆាំង យុ៖ អធិបតេយ្យភាព និងការអត់ធ្មត់៖ជំហរផ្នែកច្បាប់របស់កម្ពុជាចំពោះការចូលទស្សនកិច្ចទឹកដីដែលកំពុងមានជម្លោះ

គ្រប់មន្ត្រីថៃទាំងអស់ដែលចូលទៅកាន់ដែនអធិបតេយ្យរបស់កម្ពុជា អាចនឹងត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសដោយស្របតាមច្បាប់ជាធរមានរបស់កម្ពុជាអំពីបទល្មើសច្បាប់។ រាល់បុគ្គលទាំងឡាយណាដែលកាន់អាវុធប្រឈមនឹងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលអាចបណ្តាលឱ្យបាត់បង់ជីវិត ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់កម្លាំង។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់ជម្លោះនេះ បានធ្វើឡើងដោយមានការសម្របសម្រួលរបស់ទាហានថៃ ដែលកំពុងកាន់កាប់ទីតាំងវិវាទដោយខុសច្បាប់ និងផ្តល់ការការពារសន្តិសុខដល់នាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ។ ទោះបីជាយ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពថៃ និងមន្ត្រីរដ្ឋាភិបាលថៃពិតជាយល់ច្បាស់ថា កងកម្លាំងកម្ពុជាមានសិទ្ធិអំណាចស្របច្បាប់ពេញលេញ និងមិនអាចប្រកែកបាន ក្នុងការប្រើប្រាស់កម្លាំងយោធាតាមគ្រប់មធ្យោបាយដូចដែលបានរៀបរាប់ខាងលើ។

ទោះបីជាស្ថិតក្នុងកាលៈទេសៈបែបនេះ កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវការអត់ធ្មត់ក្នុងកម្រិតខ្ពស់ ព្រោះកម្ពុជាយល់យ៉ាងច្បាស់ថា យន្តការការទូតគឺជាមធ្យោបាយដែលបង្កការខាតបង់តិចបំផុត។ ទោះបីជាវិធីសាស្ត្រនេះមិនអាចផ្តល់លទ្ធផលភ្លាមៗ និងមិនសូវមានប្រសិទ្ធភាពដូចយុទ្ធសាស្ត្រផ្សេងៗមួយចំនួនទៀតក៏ដោយ ក៏ការប្រកាន់ខ្ជាប់របស់កម្ពុជាគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ដោះស្រាយស្ថានការណ៍ដោយសន្តិវិធី៕
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា