កូរ៉េខាងជើង គំរាមសងសឹកចាស់ដៃបំផុត ឆ្លើយតបកិច្ចព្រមព្រៀងអាវុធ អាមេរិក និងកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង គំរាមសងសឹកចាស់ដៃបំផុត ឆ្លើយតបកិច្ចព្រមព្រៀងអាវុធ អាមេរិក និងកូរ៉េខាងត្បូង

កូរ៉េខាងជើង គំរាមសងសឹកចាស់ដៃបំផុត ឆ្លើយតបកិច្ចព្រមព្រៀងអាវុធ អាមេរិក និងកូរ៉េខាងត្បូង

ព្យុងយ៉ាង ៖ កូរ៉េខាងជើង ដែលជាប្រទេសក្តាប់ជាប់អាវុធនុយក្លេអ៊ែរក្នុងដៃ បានគំរាមសងសឹកយ៉ាងចាស់ដៃបំផុត ដើម្បីឆ្លើយតបការអនុម័តលើគម្រោងលក់មីស៊ីល និងសម្ភារយោធាពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទៅឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ។

ក្រៅពីគំរាមសងសឹកយ៉ាងចាស់ដៃបំផុត ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃ ព្រហស្បតិ៍ ថែមទាំងបានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយចាត់ទុកការសម្រេចចិត្តលក់ឧបករណ៍យោធាឱ្យកូរ៉េខាងត្បូងថា ជាទង្វើអរិភាព និងបង្កើតការគំរាមកំហែងថ្មី ចំពោះបរិយាកាសសន្តិសុខរបស់ខ្លួន ។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុម័តគម្រោងលក់មីស៊ីលប្រភេទ AIM-9X Sidewinder ដែលជាមីស៊ីលយុទ្ធសាស្ត្រសម្រាប់ប្រឆាំងយន្តហោះ និងសម្ភារយោធាពាក់ព័ន្ធដទៃទៀត ដែលមានតម្លៃប្រហែល ១២៥ លានដុល្លារ ទៅឱ្យកូរ៉េខាងត្បូង ។

បើតាម South China Morning Post, ក្នុងឆ្នាំ២០២៦នេះ សហរដ្ឋអាមេរិកក៏បានអនុម័តលើការលក់ប្រព័ន្ធអាវុធជាច្រើនប្រភេទទៅឱ្យកូរ៉េខាងត្បូងផងដែរ ។

ក្នុងនោះរួមមានមីស៊ីលប្រឆាំងយន្តហោះ, ឧទ្ធម្ភាគចក្រសម្រាប់កងទ័ពជើងទឹក, ឧទ្ធម្ភាគចក្រប្រយុទ្ធ និងគ្រាប់បែកបំពាក់ប្រព័ន្ធនាំផ្លូវចំគោលដៅ ព្រមទាំងជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនសមត្ថភាពធ្វើសង្គ្រាមថែមទៀត ៕

ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា