រុស្ស៊ី ទទួលបានយន្តហោះចម្បាំង Su-35S កញ្ចប់ទី ៣ ក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ទទួលបានយន្តហោះចម្បាំង Su-35S កញ្ចប់ទី ៣ ក្នុងឆ្នាំនេះ

រុស្ស៊ី ទទួលបានយន្តហោះចម្បាំង Su-35S កញ្ចប់ទី ៣ ក្នុងឆ្នាំនេះ

មូស្គូ ៖ ក្រុមហ៊ុនផលិតអាវុធរដ្ឋ Rostec របស់រុស្ស៊ី នៅថ្ងៃ ព្រហស្បតិ៍ បានប្រកាសប្រគល់យន្តហោះចម្បាំងពហុតួនាទី Su-35S កញ្ចប់ថ្មីទៅឱ្យកងទ័ពអាកាសរុស្ស៊ី ដែលនេះជាការប្រគល់លើកទី៣ហើយនៅក្នុងឆ្នាំ ២០២៦ ។

ទន្ទឹមគ្នា ក្រុមហ៊ុន Rostec របស់រុស្ស៊ី មិនបានទម្លាយឱ្យដឹងពីចំនួនយន្តហោះចម្បាំង Su-35S នៅក្នុងកញ្ចប់ថ្មីនេះ ឬអត្តសញ្ញាណនៃអង្គភាពណាមួយដែលទទួលបានវានោះទេ ។

ប៉ុន្តែអ្នកវិភាគផ្នែកយោធាបង្ហើបឱ្យដឹងថា ក្នុងកញ្ចប់ថ្មីនេះ ប្រហែលជាមានយន្តហោះចម្បាំង Su-35S ចំនួន ២គ្រឿង ឬអាចច្រើនជាងនេះ ។

Su-35S ជាយន្តហោះចម្បាំងស៊េរីទំនើបរបស់រុស្ស៊ីផលិតឡើងក្នុងឆ្នាំ ២០០៧ ដែលអាចហោះហើរក្នុងល្បឿនពី ១,៤០០ ទៅ ១,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈចម្ងាយពី ៤,០០០ ទៅ ៤,៥០០ គីឡូម៉ែត្រ ។

វាបំពាក់ទៅដោយប្រព័ន្ធរ៉ាដា Irbis-E ដែលមានសមត្ថភាពរកឃើញគោលដៅនៅចម្ងាយ ៤០០ គីឡូម៉ែត្រ ។ ចំណែកអាវុធសំខាន់ៗដែល Su-35S អាចពាំក្នុងបេសកកម្មល្បាតផ្លូវអាកាស រួមមានមីស៊ីលបាញ់រយៈចម្ងាយមធ្យមប្រភេទ R-77M ដែលអាចបាញ់ដល់ចម្ងាយពី ១១០ ទៅ ២០០ គីឡូម៉ែត្រ ។

ក្រៅពីមីស៊ីល R-77M, យន្តហោះចម្បាំង Su-35S ក៏អាចដឹកគ្រាប់មីស៊ីលប្រភេទ R-37M ផងដែរ ។ R-37M ជាប្រភេទគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចវាយប្រហារគោលដៅនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រ ។

បច្ចុប្បន្ន កងទ័ពអាកាសរុស្ស៊ីកំពុងប្រតិបត្តិការជាមួយនឹងយន្តហោះចម្បាំង Su-35S ជិត ១៤០ គ្រឿង ប៉ុន្តែចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន, កងទ័ពអាកាសរុស្ស៊ីបានរបូតបាត់យន្តហោះចម្បាំងដែលមានតម្លៃពី ៨៣ ទៅ ៨៥ លានដុល្លារក្នុងមួយគ្រឿងមួយនេះ យ៉ាងហោចណាស់ ៨ គ្រឿង ៕

ប្រភព ៖ Defence-blog និង Military Watch ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា