រុស្ស៊ី បាញ់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយ អ៊ុយក្រែន លើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បាញ់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយ អ៊ុយក្រែន លើកដំបូង

រុស្ស៊ី បាញ់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយ អ៊ុយក្រែន លើកដំបូង

កៀវ ៖ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន នៅថ្ងៃ ព្រហស្បតិ៍ រាយការណ៍ថា កងកម្លាំងរុស្ស៊ីចាប់ផ្តើមប្រើប្រាស់មីស៊ីលផ្លោងអាប់ដេតថ្មី Iskander-1000 វាយប្រហាររដ្ឋធានីកៀវ ជាលើកដំបូង ។

បើតាម RBC-Ukraine, មីស៊ីលផ្លោងរុស្ស៊ីដែលទើបអាប់ដេតថ្មីនេះ ត្រូវបានកែលម្អម៉ាស៊ីន និងប្រព័ន្ធបាញ់ឱ្យកាន់តែធំ ដែលធ្វើឱ្យចម្ងាយបាញ់ឆ្ងាយបំផុតកើនដល់ ៥៤៧គីឡូម៉ែត្រ បើធៀបនឹងម៉ូដែលចាស់មានចម្ងាយ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ។

យោងតាម AP, រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ុយក្រែន ចំពេលមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានទីក្រុងកៀវប្រើប្រាស់ស្ទើរតែអស់រលីងពីឃ្លាំងទៅហើយ ។

បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់ទទួលបានសំណាញ់មេឃ Patriot កញ្ចប់ថ្មីពីអាមេរិក និងសម្ព័ន្ធមិត្តណាតូនៅឡើយទេ ដោយសារតែអាមេរិកក៏កំពុងរក្សាស្តុកអាវុធប្រភេទនេះសម្រាប់កងកម្លាំងរបស់ខ្លួនផងដែរ ។

ល្បែងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូល កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវាមិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លះ គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុបចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ RBC-Ukraine និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា