ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ដៃក្លិបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ដៃក្លិបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចាប់ដៃក្លិបអ្នកកាសែតកម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងក្លិបអ្នក កាសែតកម្ពុជា (CCJ) បានចាប់ដៃគូជាមួយគ្នា​ក្នុង​គោលបំណង ជំរុញកិច្ចសហប្រតិបត្តិការបង្កើនការផ្សព្វផ្សាយអំពី​វិស័យកសិកម្ម ការកែច្នៃកសិផល និងវិស័យបៃតង ពោលជួយបង្កើតបរិយាកាស​មួយដែលព័ត៌មានចំណេះដឹងហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់ តែប្រសើរ។

នៅទីស្នាក់ការកណ្ដាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្លិបអ្នកកាសែតកម្ពុជាកាលពីព្រឹកថ្ងៃទី២៨ ខែសីហាបាន ចុះ​អនុស្សរណៈ​នៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងស្ថាប័នទាំងពីរ។តាមរយៈអនុស្សរណៈនេះ ស្ថាប័ន​ទាំងពីរនឹង​ផ្តល់ព័ត៌មានចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃ​វិស័យ​កសិកម្ម និងវិស័យបៃតង ដល់សាធារណជន ដើម្បីចូលរួមជំរុញការ​អភិវឌ្ឍវិស័យទាំងនេះនៅកម្ពុជា ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយកនៃធនាគារ ARDB មាន​ប្រសាសន៍ថា អនុស្សរណៈ​នៅថ្ងៃនេះ មានគោលបំណងជួយ​គ្នាផ្សព្វផ្សាយ អំពីព័ត៌មាននានាក្នុងវិស័យកសិកម្ម ជាពិសេស​ផ្នែកហិរញ្ញវត្ថុ។ ក្នុងនោះដែរ ការផ្សព្វផ្សាយនឹងជួយទៅដល់ការដាំដុះ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការកែច្នៃ ក៏ដូចជាការនាំចេញ និងព័ត៌មាន​ពីបច្ចេកវិទ្យាកសិកម្មថ្មីៗ ក្នុងវិស័យកសិកម្ម (Agri-Technology) ដែលកំពុងអនុវត្តនៅកម្ពុជា ក៏ដូចជានៅ​ក្រៅ​ប្រទេសផងដែរ ។ ព័ត៌មានទាំងអស់នេះ នឹងផ្តល់ប្រជាកសិករ ដើម្បីឱ្យដឹង និងធ្វើជាផែនការ ការអនុវត្តនៃការដាំដុះផ្សេងនៅឯ​ជនបទនឹងតែម្តង ។
ឯកឧត្តមបន្តថា ព័ត៌មានកន្លងទៅយើងមានច្រើនហើយ ប៉ុន្តែបង​ប្អូនខ្លះក៏បានមើល ,បងប្អូនខ្លះទៀតក៏មិនបានមើល ដូចនេះ​ការចាប់​ដៃគូសហការជាមួយក្លិបអ្នកកាសែតកម្ពុជានាពេលនេះ ឯកឧត្តម​សង្ឃឹមថា ព័ត៌មាននឹងផ្សព្វផ្សាយច្រើនទៅដល់ប្រជាជន ជាពិសេស​នៅជនបទអំពីវិស័យកសិកម្ម និងឥណទាន ។

ចំណែក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា អនុស្សរណៈនេះ ត្រូវបានរៀបចំឡើងក្នុងបរិបទ​ដែលវិស័យ​កសិកម្ម និងវិស័យបៃតងកំពុងមានសារៈសំខាន់កាន់តែខ្លាំង ចំពោះការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ។ លោកបន្តថា តាមរយៈ​អនុស្សរណៈនេះ ភាគីទាំងពីរយល់ថា ការផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងត្រឹមត្រូវ នឹងជួយឱ្យអ្នកសារព័ត៌មាន និងសាធារណជនយល់ដឹងកាន់​តែច្បាស់​អំពីឱកាស ,បញ្ហាប្រឈម និងសារៈសំខាន់នៃវិស័យទាំងនេះ ។

លោក ពុយ គា បន្ថែមថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាព និងការយល់ដឹងរបស់​អ្នក​សារព័ត៌មាន​កម្ពុជា លើវិស័យកសិកម្ម និងវិស័យបៃតង ព្រមទាំងជំរុញការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមានគុណភាព ដើម្បីចូល​រួមបញ្ជ្រាប​ការយល់ដឹង របស់សាធារណជន និងគាំទ្រដល់ការអភិវឌ្ឍវិស័យ​កសិកម្ម និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ៕
ដោយ៖ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា