អ្នកឃ្លាំមើលសង្គមសាទរការដាក់កំហិតមន្រ្តីកុំឲ្យចូលកន្លែងធ្វើការបើជិះម៉ូតូមកមិនពាក់មួកសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកឃ្លាំមើលសង្គមសាទរការដាក់កំហិតមន្រ្តីកុំឲ្យចូលកន្លែងធ្វើការបើជិះម៉ូតូមកមិនពាក់មួកសុវត្ថិភាព

អ្នកឃ្លាំមើលសង្គមសាទរការដាក់កំហិតមន្រ្តីកុំឲ្យចូលកន្លែងធ្វើការបើជិះម៉ូតូមកមិនពាក់មួកសុវត្ថិភាព

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដល់អង្គភាពរដ្ឋស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃ គួរតែពិចារណាដាក់កំហិ តកុំឲ្យចូលកន្លែងធ្វើការចំពោះមន្រ្តីណាដែលជិះម៉ូតូមកដោយមិនពាក់មួកសុវត្ថិភាព។ អ្នកឃ្លាំមើលសង្គមគាំទ្រចំពោះវិធានការនេះ ដែលជាផ្នែកមួយចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង ចូលរួមគោ រពច្បាប់ផង និងធ្វើជាគំរូដល់ពលរដ្ឋផង។
 
លោក សាយ វណ្ណៈ អភិបាលស្រុកបាទី ខេត្តតាកែវ បានដាក់កំហិតមន្រ្តីរបស់ខ្លួនមុនគេមិនឲ្យចូលសា លាស្រុក ប្រសិនបើមន្រ្តីណាជិះម៉ូតូពុំពាក់មួកសុវត្ថិភាព។ លោកសង្កត់ធ្ងន់ថា យើងជាមន្រ្តីមាន តួនាទីដឹកនាំ និងណែនាំពលរដ្ឋ តែបើមិនអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ផង តើយើងយកអ្វីទៅធ្វើជាគំរូ និងអប់រំពលរដ្ឋឲ្យគោរពច្បាប់ ។
 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ពន្យល់ថា ការដាក់កំហិតមន្រ្តីបែបនេះ មិនមែនរំលោភសិទ្ធិមន្រ្តីឬសិទ្ធិឯកជនទេ។ លោកគាំទ្រនិងសាទរចំពោះវិធានការរដ្ឋបាលនេះ ដើម្បីព្រមានដល់មន្រ្តីដទៃទៀតឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសមន្រ្តីត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយណែ នាំអប់រំពួកគាត់ឲ្យគោរពច្បាប់។
 
 
ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏គាំទ្រនូវវិធានការនេះដែរ។
 
ដូចគ្នានេះដែរ លោក គឹម បញ្ញា នាយក អង្គការ មូលនិធិ បង្ការ របួស អាស៊ី ប្រចាំ នៅ កម្ពុជា គាំទ្រចំពោះវិធានការបន្ថែមនេះ ។ លោកបានកត់សម្គាល់ឃើញថា បញ្ហានេះមានការជំរុញពីស្ថាប័នរដ្ឋាភិបាល និងសង្គមស៊ីវិល រួមទាំងអង្គការលោកផងដែរ ដោយអង្គការរបស់លោកបានជំរុញការងារនេះនៅតាមសាលារៀន និងរោងចក្រមួយចំនួនដោយតម្រូវឲ្យសិស្ស និងកម្មករត្រូវតែពាក់មួកសុវត្ថិភាពពេលមកសាលា និងមកធ្វើការរោងចក្រ។
 
សូមបញ្ជាក់ថា ចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ប៉ូលិសចរាចរណ៍នឹងចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង។ ការរឹតបន្តឹងនេះនឹងផ្ដោតសំខាន់នៅតំបន់ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើន ជាពិសេសនៅពេលយប់៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា