ក្រសួងរៀបចំដែនដី និងបណ្តាសាកលវិទ្យាល័យនៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី និងបណ្តាសាកលវិទ្យាល័យនៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ក្រសួងរៀបចំដែនដី និងបណ្តាសាកលវិទ្យាល័យនៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសរម្លេចពីសារ:សំខាន់នៃលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការជួយគាំទ្រដល់ការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅកម្ពុជា។ ឯកឧត្តមបានជំរុញដល់បណ្ដាសាកលវិទ្យាល័យ ឱ្យបន្តកសាងបណ្តាញសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ដើម្បីបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន ។

ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយបណ្ដាសាកលវិទ្យាល័យនៅកម្ពុជា នារសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំនាពេលនេះនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ក្នុងការជំរុញការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីប្រមូលផ្តុំនូវទិន្នន័យ ព័ត៌មាន និងធាតុចូលសំខាន់ៗ សំដៅវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទិសដៅ និងចំណុចអាទិភាពសំខាន់ៗ ដោយបានគូសបញ្ជាក់ពីសារ:សំខាន់នៃលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ក្នុងការជួយគាំទ្រដល់ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ឱ្យឆ្លើយតបត្រូវនឹងស្ថានភាពជាក់ស្តែងនៃទីផ្សារ ជំរុញការវិភាគលើការប្រែប្រួលនៃតម្រូវការទីផ្សារ ធនធានវិនិយោគ និងការរៀបចំផែនការប្រើប្រាស់ដីធ្លី ដើម្បីកសាងស្ថិរភាពសេដ្ឋកិច្ចក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម សាយ សំអាល់ ក៏បានបើកចំហឱ្យមានការសហការជិតស្និទ្ធរវាងអ្នកជំនាញរបស់ក្រសួង និងអ្នកស្រាវជ្រាវ ព្រមទាំងនិស្សិតតាមសាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបច្ចេកទេសលើការរៀបចំដែនដី និងស្ថាបត្យកម្មនគរូបនីយកម្មផងដែរ ។

តាមរយៈកិច្ចប្រជុំនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពជាមួយបណ្តាសាកលវិទ្យាល័យ លើការបន្តកសាងបណ្តាញសហប្រតិបត្តិការ ស្រាវជ្រាវរួមគ្នា ដើម្បីប្រែក្លាយចំណេះដឹង និងទិន្នន័យស្រាវជ្រាវទាំងនោះ ឱ្យទៅជាសមិទ្ធផលជាក់ស្តែង បម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា