សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព

សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព

ភ្នំពេញ៖ ក្នុងពិធីបិទសន្និសីទប្រធានសភាអន្តរជាតិលើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីជំហរឥតកែប្រែរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យភាពជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីផ្លាស់ប្តូរព្រំដែនឡើយ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព។ យើងដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងបំពានដើម្បីផ្លាស់ប្តូរព្រំដែនអន្តរជាតិឡើយ ដោយគោលការណ៍នេះត្រូវតែស្ថិតនៅបេះដូងនៃកាតព្វកិច្ចរួមរបស់យើងចំពោះសន្តិភាព និងនយោបាយការបរទេស»។

សម្តេចបានបន្ថែមទៀតថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃទំនុកចិត្តសកល ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យលុបបំបាត់ទម្លាប់អាក្រក់ទាំងនេះចេញ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា៖«យើងចាំបាច់ត្រូវពង្រឹងវិធាន បទដ្ឋាន និងគ្រឹះស្ថានអន្តរជាតិ។ ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបដិសេធ “ច្បាប់ព្រៃ” និងទស្សនៈដែលថា “អ្នកខ្លាំងគឺជាអ្នកត្រូវ”»៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា