កូរ៉េខាងត្បូង ជប៉ុន អាមេរិក ប្រកាសហាត់សមក្លែងធ្វើទប់ទល់ការបាញ់អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូង ជប៉ុន អាមេរិក ប្រកាសហាត់សមក្លែងធ្វើទប់ទល់ការបាញ់អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

កូរ៉េខាងត្បូង ជប៉ុន អាមេរិក ប្រកាសហាត់សមក្លែងធ្វើទប់ទល់ការបាញ់អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើង

សេអ៊ូល ៖ កូរ៉េខាងត្បូង ជប៉ុន និង សហរដ្ឋអាមេរិក ប្រកាសធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីសាកល្បងកម្រិត នៃការត្រៀមខ្លួន ក្លែងធ្វើទប់ទល់អាវុធនុយក្លេអ៊ែរ ព្រមទាំង ការគំរាមកំហែងផ្នែកមីស៊ីល ដែលបាញ់ផ្លោងចេញពីទឹកដីប្រទេសកូរ៉េខាងជើង ។ នេះបើតាមការប្រកាសរបស់កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ។

អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំឆ្នាំ នេះមានឈ្មោះថា «Freedom Edge» នឹងប្រព្រឹត្តទៅនៅក្នុងដែនទឹកអន្តរជាតិនៅភាគខាងត្បូង និង ភាគខាងកើត នៃកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ ។

ការត្រៀមសមយុទ្ធរបស់កូរ៉េខាងត្បូង ជប៉ុន និង អាមេរិក ដើម្បីបង្ការការបាញ់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នាខែក្រោយនេះ ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីកូរ៉េខាងត្បូង និង អាមេរិក បានបង្ហាញដោយកម្រ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលកូរ៉េខាងជើងមានក្នុងដៃ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងព្យុងយ៉ាង មានក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ចំនួន ៥៧ គ្រាប់ ខណៈប្រមុខការពារជាតិទីក្រុងសេអ៊ូលជឿជាក់ថា កូរ៉េខាងជើង អាចមានចន្លោះពី ៨០ ទៅ ១២០ គ្រាប់ ។

បើតាម straitstimes, សមយុទ្ធត្រីភាគីនេះ គ្រោងធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានកាត់បន្ថយទំហំនៃសមយុទ្ធរួមដ៏ធំមួយជាមួយកូរ៉េខាងត្បូង ហើយបន្ទាប់មក សហរដ្ឋអាមេរិក ក៏បានលុបចោលសមយុទ្ធរួមគ្នាផ្នែកកងម៉ារីន រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបន្ថែមទៀត ដែលគ្រោងធ្វើឡើងនៅខែកញ្ញាផងដែរ ។

លោក Trump និយាយថា សមយុទ្ធជាមួយកូរ៉េខាងត្បូងដែលមានឈ្មោះ «Ulchi Freedom Shield» កាលពីខែសីហា បានបញ្ជូនសារខុសមួយ ទៅកាន់កូរ៉េខាងជើង ស្របពេលអាមេរិកកំពុងព្យាយាមរៀបចំកិច្ចប្រជុំកំពូលថ្មីមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា