អ៊ីរ៉ង់ ដាក់លក្ខខណ្ឌធំៗចំនួន ៤ ស្តារការទូតជាមួយ អាមេរិក ឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ដាក់លក្ខខណ្ឌធំៗចំនួន ៤ ស្តារការទូតជាមួយ អាមេរិក ឡើងវិញ

អ៊ីរ៉ង់ ដាក់លក្ខខណ្ឌធំៗចំនួន ៤ ស្តារការទូតជាមួយ អាមេរិក ឡើងវិញ

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសនៅថ្ងៃសុក្រនេះថា ការស្តារការទូតជាមួយសហរដ្ឋអាមេរិកឡើងវិញ គឺមិនមែនជារឿងមិនអាចទៅរួចដាច់ខាតនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនត្រូវតែគោរពតាមលក្ខខណ្ឌធំៗចំនួន ៤ របស់ទីក្រុងតេហេរ៉ង់ជាមុនសិន ។
 
បើតាម Anadolu, លក្ខខណ្ឌដំបូងដែលអ៊ីរ៉ង់ដាក់ទៅអាមេរិកសម្រាប់ការស្ដារការទូតឡើងវិញនោះគឺការបង្កើតទំនុកចិត្តឡើងវិញ ដោយភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែបង្ហាញទង្វើស្មោះត្រង់ ទើបអាចស្តារទំនុកចិត្តជាថ្មីបាន ។
 
ចំណែកលក្ខខណ្ឌទី២ គឺការនិយាយស្តីប្រកបដោយការគោរព ។ ភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែបោះបង់ចោលនូវភាសាគំរាមកំហែង និងការបង្ខិតបង្ខំ ខណៈលក្ខខណ្ឌទី៣ គឺការទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ ។
 
សម្រាប់លក្ខខណ្ឌចុងក្រោយ គឺការគោរពការប្តេជ្ញាចិត្ត ។ ភាគីអ៊ីរ៉ង់ទាមទារឱ្យសហរដ្ឋអាមេរិកត្រូវតែអនុវត្តតាមនូវរាល់កិច្ចសន្យា និងការប្តេជ្ញាចិត្តដែលបានធ្វើឡើងនាពេលកន្លងមក ។
 
ទន្ទឹមគ្នានេះ ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ ក៏ផ្លែផ្កាទៅសហរដ្ឋអាមេរិកផងដែរថា គួរតែយល់ច្បាស់នូវការពិតដ៏សាមញ្ញមួយ គឺថា យុទ្ធនាការដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ចមិនអាចដោះស្រាយបញ្ហាជម្លោះបាននោះឡើយ ៕
 
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
 

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា