អាមេរិក ចាយជាង ២៤០ លានដុល្លារ ធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះចម្បាំងបំបាំងកាយ F-35 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយជាង ២៤០ លានដុល្លារ ធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះចម្បាំងបំបាំងកាយ F-35

អាមេរិក ចាយជាង ២៤០ លានដុល្លារ ធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះចម្បាំងបំបាំងកាយ F-35

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកបានផ្តល់កិច្ចសន្យាមានតម្លៃរហូតដល់ ២៤០,៨ លានដុល្លារ ដល់ក្រុមហ៊ុន Pratt & Whitney ដើម្បីធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះប្រភេទ F135 ដែលបំពាក់ក្នុងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 ។

បើតាម Defence blog, ម៉ាស៊ីន F135 ត្រូវបានបំពាក់ក្នុងយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំង ៣ ប្រភេទ ដែលប្រតិបត្តិការដោយកងទ័ពអាកាស កងទ័ពជើងទឹក និងកងម៉ារីនអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត ។

ប៉ុន្តែដោយសារតែយន្តហោះ F-35 ត្រូវបានបន្ថែមប្រព័ន្ធកុំព្យូទ័រ សែនស័រ និងអាវុធទំនើបៗកាន់តែច្រើន ដូច្នេះម៉ាស៊ីន F135 ត្រូវប្រឈមនឹងបន្ទុកការងារកាន់តែខ្ពស់ ។

ជាមួយគ្នានេះ មន្ត្រីមន្ទីរបញ្ចកោណ និងការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក ក៏បានព្រមានជាបន្តបន្ទាប់ផងដែរថា ម៉ាស៊ីន F135 កំពុងប្រតិបត្តិការក្រោមបន្ទុកខ្ពស់ ហើយត្រូវការការធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យន្តហោះចម្បាំង F-35 នាពេលអនាគត ។

យោងតាមផែនការ, កញ្ចប់ថវិកា ២៤០,៨ លានដុល្លារនេះ ត្រូវបានរំពឹងថា នឹងគាំទ្រដល់ការងារវិស្វកម្ម និងការផលិតនៃគម្រោង Engine Core Upgrade ហៅកាត់ ECU ដែលមានគោលបំណងកែលម្អផ្នែកស្នូលខាងក្នុងរបស់ម៉ាស៊ីនយន្តហោះ F135 ឱ្យកាន់តែមានថាមពលខ្លាំង និងប្រសិទ្ធភាពខ្ពស់ជាងមុន ។

ទន្ទឹមគ្នា មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក រំពឹងថា ការងារធ្វើទំនើបកម្មម៉ាស៊ីន F135 របស់យន្តហោះចម្បាំងបំបាំងកាយ F-35 នឹងរួចរាល់ទាំងស្រុងនៅត្រឹមខែមីនា ឆ្នាំ២០២៨ខាងមុខ ៕

ប្រភព ៖ Defence blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា