រុស្ស៊ី បង្ខំចិត្តនាំចូលសាំងយន្តហោះពីបរទេស ខណៈ អ៊ុយក្រែន សម្រុកវាយហេដ្ឋារចនាសម្ព័ន្ធថាមពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បង្ខំចិត្តនាំចូលសាំងយន្តហោះពីបរទេស ខណៈ អ៊ុយក្រែន សម្រុកវាយហេដ្ឋារចនាសម្ព័ន្ធថាមពល

រុស្ស៊ី បង្ខំចិត្តនាំចូលសាំងយន្តហោះពីបរទេស ខណៈ អ៊ុយក្រែន សម្រុកវាយហេដ្ឋារចនាសម្ព័ន្ធថាមពល

មូស្គូ ៖ ប្រទេសរុស្ស៊ីបង្ខំចិត្តនាំចូលសាំងយន្តហោះប្រភេទ Jet A-1 ពីបរទេស ខណៈដែលផលិតកម្មប្រេងឥន្ធនៈអាកាសចរណ៍ក្នុងស្រុកដាំក្បាលចុះយ៉ាងគំហុក ដោយសារអ៊ុយក្រែនសម្រុកវាយប្រហាររោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ។

បើតាម RBC-Ukraine, សាំងយន្តហោះ Jet A-1 ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សាំងដល់យន្តហោះចម្បាំង និងយន្តហោះយោធាជាច្រៀនរបស់រុស្ស៊ី មានដូចជាយន្តហោះ MiG-29, Su-34, Su-35S, Su-30SM, U-57 និង Su-24M ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តចម្ងាយឆ្ងាយ Tu-95MS ។

ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន ហៅកាត់ DIU រាយការណ៍ថា នាវាដឹកប្រេងចំនួន ៣ គ្រឿង ដែលពាក់ព័ន្ធនឹងកងនាវាងងឹត បានដឹកសាំងយន្តហោះ Jet A-1 ប្រមាណ ៧០,០០០ តោន ពីកូរ៉េខាងត្បូង និងអេហ្ស៊ីប ចូលទៅកាន់កំពង់ផែ St. Petersburg និង Vladivostok របស់រុស្ស៊ី ។

ក្នុងនោះ នាវា ASTORIA ត្រូវបានរាយការណ៍ថា បានដឹកប្រេងឥន្ធនៈជិត ១១,០០០ តោន ពីកំពង់ផែ Ulsan របស់កូរ៉េខាងត្បូង ទៅកាន់ Vladivostok ។ ប្រេងឥន្ធនៈនេះ ត្រូវបានរាយការណ៍ថា នាំចូលដោយក្រុមហ៊ុនរុស្ស៊ីដែលពាក់ព័ន្ធនឹងវិស័យប្រេង និងឧស្ម័ន ហើយបន្តចែកចាយទៅកាន់អ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងទីភ្នាក់ងារសន្តិសុខ FSB ។

ចំណែកនាវា HANNA និង CAPIBARA ត្រូវបានទីភ្នាក់ងារ DIU អះអាងថា បានដឹកសាំងយន្តហោះ Jet A-1 ប្រមាណ ៥៩,០០០ តោន ពីកំពង់ផែ El Dekheila របស់អេហ្ស៊ីប ទៅកាន់ស្ថានីយប្រេង Petersburg Oil Terminal ។

ក្រៅពីនាំចូលសាំងយន្តហោះពីបរទេស, រុស្ស៊ីក៏បានផ្អាកជាបណ្តោះអាសន្ននូវការនាំចេញប្រេងឥន្ធនៈអាកាសចរណ៍របស់ខ្លួនផងដែរ ដើម្បីបង្កើនការផ្គត់ផ្គង់សម្រាប់ប្រតិបត្តិការអាកាសចរណ៍យោធា និងរក្សាការដំណើរការរបស់វិស័យអាកាសចរណ៍ស៊ីវិល ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា