ELT : ៣៤ ឆ្នាំនៃការអប់រំភាសាអង់គ្លេស ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ELT : ៣៤ ឆ្នាំនៃការអប់រំភាសាអង់គ្លេស ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា

ELT : ៣៤ ឆ្នាំនៃការអប់រំភាសាអង់គ្លេស ដើម្បីកសាងធនធានមនុស្សសម្រាប់អនាគតកម្ពុជា

វិទ្យាស្ថានអប់រំភាសាអង់គ្លេស អ៊ី.អិល.ធី ELT បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ ភាសាអង់គ្លេសទូទៅ General English Program (GEP), មធ្យមសិក្សាបត្រភាសាអង់គ្លេស Diploma in English (DEE) , មធ្យមសិក្សាបត្រជាន់ខ្ពស់ភាសាអង់គ្លេស Advanced Diploma in English (ADE) ឆ្នាំ២០២៦ ដើម្បីអបអរសាទរសមិទ្ធផលរបស់សិស្សានុសិស្ស និងបើកទំព័រថ្មីសម្រាប់អនាគតជំនាន់ក្រោយ។

ELT Education Group កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានប្រារព្ធ ពិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា ឆ្នាំ២០២៦ ដល់សិស្សនុសិស្សរបស់ខ្លួន នៅវិទ្យាស្ថានអប់រំភាសាអង់គ្លេសអ៊ី.អិល.ធី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បណ្ឌិត ជា នាងអេង ស្ថាបនិក និង អគ្គនាយិកា ក្រុមហ៊ុន អ៊ីអិលធី អេឌ្យូខេសិន មាតាបិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងភ្ញៀវកិត្តិយសជាច្រើនរូប ដើម្បីអបអរសាទរចំពោះសមិទ្ធផល ការខិតខំប្រឹងប្រែង និងដំណើរនៃការរីកចម្រើនរបស់សិស្សានុសិស្ស។

លោកជំទាវ បណ្ឌិត ជា នាងអេង មានប្រសាសន៍ថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ELT បានបន្តបំពេញបេសកកម្មអប់រំភាសាអង់គ្លេសស្តង់ដា អាមេរិកាំង អស់រយៈពេលជាងបីទសវត្សរ៍ ដោយបានផ្តល់ការអប់រំដល់សិស្សានុសិស្សរាប់សែននាក់។ អតីតសិស្សជាច្រើនបានបន្តទៅរកភាពជោគជ័យក្នុងអាជីព និងជីវិត ហើយបានក្លាយជាអ្នកជំនាញ អ្នកអប់រំ សហគ្រិន អ្នកដឹកនាំ និងពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះសង្គមជាតិ។

សម្រាប់ ELT ភាពជោគជ័យទាំងនេះ មិនមែនគ្រាន់តែជាសមិទ្ធផលផ្នែកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃ ឥទ្ធិពលយូរអង្វែងរបស់ការអប់រំ លើបុគ្គល គ្រួសារ និងសង្គម។

លោកជំទាវ បណ្ឌិត បានគូសបញ្ជាក់ថា ELT ពីស្ថាប័នអប់រំមួយ ទៅជាសហគមន៍អប់រំដ៏ទូលំទូលាយ ដោយបច្ចុប្បន្ន ELT Education Group បានពង្រីកវិសាលភាពរបស់ខ្លួន រួមមាន ELT Institute, Berkeley International School ចំនួន ៣សាខា, Hilltop International School និង បុរី ខតយ៉ាត Borey Courtyard។ទោះបីជាបានរីកចម្រើន និងពង្រីកវិសាលភាពកាន់តែទូលំទូលាយក្តី គោលបំណងសំខាន់របស់ ELT នៅតែរក្សាដដែល៖គោលដៅសំខាន់របស់យើង គឺកសាងធនធានមនុស្សសម្រាប់សង្គមជាតិ ។

លោកជំទាវបណ្ឌិត ជា នាងអេង លោកជំទាវបានរំលឹកដល់បេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ថា៖វិញ្ញាបនបត្ររបស់ប្អូនៗ មិនមែនជាគោលដៅចុងក្រោយទេ តែគឺជាការចាប់ផ្តើម។
លោកជំទាវបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យបន្តរៀនសូត្រ មានភាពក្លាហានក្នុងការប្រឈមនឹងបញ្ហា មានទំនួលខុសត្រូវ សុភាពរាបសារ និងប្រើប្រាស់ចំណេះដឹង និងភាពជោគជ័យរបស់ខ្លួន ដើម្បីចូលរួមចំណែក ប្រកបដោយអត្ថន័យដល់សង្គម។ ជោគជ័យរបស់សិស្ស គឺជាជោគជ័យរបស់គ្រួសារ និងសហគមន៍អប់រំELT Education Group សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត ការលះបង់ ការគាំទ្រ និងការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងដំណើរអប់រំរបស់សិស្សានុសិស្ស។

នៅពេលដែលបេក្ខជនបញ្ចប់ការសិក្សា ឆ្នាំ២០២៦ ឈានទៅរកជំពូកថ្មីនៃជីវិត ELT Education Group សូមលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ឈានទៅមុខ ដោយទំនុកចិត្ត ភាពក្លាហាន ចំណេះដឹង ក្តីសប្បុរស និងការប្តេជ្ញាចិត្ត ក្នុងការបង្កើតស្នាដៃ និងសមិទ្ធផលដ៏អស្ចារ្យ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា