មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ
នយោបាយ 31/08/2026

មេដឹកនាំកំពូលអ៊ីរ៉ង់ អំពាវនាវឱ្យប្រទេសមូស្លីមរួបរួមប្រឆាំងសត្រូវពិតប្រាកដ

តេហេរ៉ង់ ៖ លោក Mojtaba Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ កាលពីថ្ងៃ អាទិត្យ បានអំពាវនាវឱ្យមេដឹកនាំបណ្តាប្រទេសមូស្លីម កំណត់អត្តសញ្ញាណសត្រូវពិតប្រាកដ និងពង្រឹងការរួបរួមក្នុងពិភពឥស្លាម ។

ក្នុងសារអបអរសាទរ “ Islamic Unity Week ” ដែលជាថ្ងៃរំលឹកខួបកំណើតរបស់ព្យាការី Muhammad, លោក Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ជា “សត្រូវសំខាន់” នៃឯកភាព និងមិត្តភាពក្នុងចំណោមប្រជាជនមូស្លីម ។

លោក Khamenei បានសង្កត់ធ្ងន់តាមបណ្តាញសង្គម Telegram ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនត្រឹមតែជា សត្រូវរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវរបស់ពិភពលោកអ៊ីស្លាមទាំងមូលផងដែរ ។

ជាមួយគ្នានេះ លោក Khamenei បានអំពាវនាវជាពិសេសដល់មេដឹកនាំប្រទេសនៅតំបន់អាស៊ីខាងលិច និងតំបន់ឈូងសមុទ្រ ឱ្យសិក្សាពីផែនការរបស់សត្រូវ និងរួមគ្នាទប់ស្កាត់អ្វីដែលលោកចាត់ទុកថា ជាកិច្ចខិតខំបង្កើតការបែកបាក់ក្នុងពិភពមូស្លីម ។

បន្ថែមលើនេះ លោក Khamenei ក៏បានអះអាងផងដែរថា ការរួបរួមរបស់ប្រជាជនមូស្លីម គឺជាកត្តាសំខាន់សម្រាប់ការកសាងពិភពឥស្លាមដែលមានឥទ្ធិពល ហើយបានទទូចឱ្យប្រជាជនអ៊ីរ៉ង់ផ្ទាល់រក្សាឯកភាព និងកុំឱ្យភាពខុសគ្នាបង្កជាជម្លោះក្នុងសង្គម ។

គួរបញ្ជាក់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈជាច្រើនខែមកហើយ ក្រោយមានរបាយការណ៍ថា លោកបានរងរបួសធ្ងន់ធ្ងរ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ ដែលបានបង្កទៅជាសង្រ្គាមដ៏ធំនៅតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា