អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz

អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz

វ៉ាស៊ីនតោន ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ពួកគេបានបើកការវាយប្រហារលើទៅកោះ Larak ក្រោមហេតុផលរារាំងការដាក់មីន ក្នុងច្រក Hormuz។ នេះជាប្រតិបត្តិការយោធាលើកដំបូងបង្អស់របស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានទម្លាយជាសាធារណៈ គិតចាប់តាំងពីចុងខែកក្កដាមក។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងស៊ើបការណ៍បានសង្កេតឃើញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC កំពុងរៀបចំបាញ់រ៉ុក្កែតដែលបំពាក់គ្រាប់មីនសមុទ្រ ចូលទៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz។

ប្រភពពីទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Tasnim បានឱ្យដឹងថា អាមេរិកបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងការសម្រេចប្រតិបត្តិការលើកោះ Larak នេះ។

ជាការឆ្លើយតប សម្តីអ្នកនាំពាក្យ IRGC អះអាងថា ការវាយប្រហាររបស់អាមេរិកបានបណ្តាលឱ្យទាហាន និងប្រជាពលរដ្ឋមួយចំនួនបាត់បង់ជីវិត និងរងរបួស។ ទីក្រុងតេហេរ៉ង់បានប្រកាសប្តេជ្ញាថា នឹងធ្វើការ «ឆ្លើយតប និងដាក់ទណ្ឌកម្ម» ទៅលើសហរដ្ឋអាមេរិកវិញជាមិនខាន។

បើតាម CNA, ព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីសប្តាហ៍មុនថា រាល់កប៉ាល់ ឬទូកណាដែលព្យាយាមដាក់គ្រាប់មីនថ្មីនៅក្នុងដែនទឹកអន្តរជាតិនៃច្រកសមុទ្រ Hormuz នឹងត្រូវបំផ្លាញចោលភ្លាមៗ ខណៈគ្រាប់មីនចាស់ៗត្រូវបានកម្ទេច និងដកចេញអស់ហើយនោះ។

គួររំលឹកផងដែរថា ជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងយ៉ាងក្តៅគគុកចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ហើយបានអូសបន្លាយពេលជាង ៦ខែមកហើយ។

ការវាយប្រហារប្រកបដោយតានតឹងចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីស្ថានការណ៍មានភាពស្ងប់ស្ងាត់ និងជាប់គាំងអស់ជាច្រើនសប្តាហ៍ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនការគំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើបណ្តាប្រទេសទាំងឡាយណាដែលផ្តល់ការគាំទ្រដល់ភាគីអ៊ីរ៉ង់៕

ប្រភព៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា