កាកសំណល់សង្គ្រាមឈ្លានពានរបស់យោធាថៃនៅលើទឹកដីកម្ពុជា៖ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាកសំណល់សង្គ្រាមឈ្លានពានរបស់យោធាថៃនៅលើទឹកដីកម្ពុជា៖ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ

កាកសំណល់សង្គ្រាមឈ្លានពានរបស់យោធាថៃនៅលើទឹកដីកម្ពុជា៖ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ

សំឡេងកាំភ្លើងអាចស្ងប់ស្ងាត់ ប៉ុន្តែផលវិបាកនៃសង្គ្រាមមិនបានបញ្ចប់តាមសំឡេងកាំភ្លើងនោះទេ។ សំណល់យុទ្ធភណ្ឌដែលបន្សល់នៅលើទឹកដីកម្ពុជា ក្រោយសង្គ្រាមឈ្លានពានរបស់យោធថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥ នៅតែជាការគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការវិលត្រឡប់ទៅរស់នៅតាមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ CMAC បានបង្ហាញស្ថានភាពនេះជូនមន្ត្រីសេនានុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយបង្ហាញពីសំណល់យុទ្ធភណ្ឌជាច្រើនប្រភេទ រួមមានសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់យុទ្ធភណ្ឌពីដ្រូន និងសំណល់យុទ្ធភណ្ឌផ្សេងៗ។

ទំហំផលប៉ះពាល់គឺធ្ងន់ធ្ងរ៖ ប្រមាណ ៣៤០ភូមិ ផ្ទៃដី ៤៤១ ០០០ហិកតា និងប្រជាពលរដ្ឋប្រមាណ ៩១ ០០០គ្រួសារ ត្រូវបានរាយការណ៍ថារងផលប៉ះពាល់។
តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិនោះទេ។ នៅពីក្រោយតួលេខ គឺជាផ្ទះដែលប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅរស់នៅ ដីស្រែចម្ការដែលមិនទាន់អាចប្រើប្រាស់ដោយសុវត្ថិភាព និងកុមារដែលអាចប្រឈមគ្រោះថ្នាក់ពីគ្រាប់មិនទាន់ផ្ទុះ។

គ្រាប់ដែលត្រូវបានបាញ់ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥ មួយចំនួន អាចនៅតែបង្កគ្រោះថ្នាក់នៅឆ្នាំ២០២៦ និងច្រើនឆ្នាំទៅមុខទៀត ប្រសិនបើមិនត្រូវបានរកឃើញ និងបោសសម្អាត។ នេះហើយជាផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមចំពោះជនស៊ីវិល។

ដូច្នេះ ការបោសសម្អាតរបស់ CMAC មិនមែនគ្រាន់តែជាការយកគ្រាប់ចេញពីដីទេនោះទេ ប៉ុន្តែវាជាការយកគ្រោះថ្នាក់ចេញពីជីវិតប្រជាពលរដ្ឋ បើកផ្លូវឱ្យគ្រួសារវិលត្រឡប់ទៅផ្ទះ និងស្តារដីដែលធ្លាប់ជាតំបន់សង្គ្រាមឱ្យក្លាយជាដីសម្រាប់រស់នៅ និងអភិវឌ្ឍឡើងវិញ។

សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ៕
អត្ថបទ៖ ឯកឧត្តម នេត្រ ភក្ត្រា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា