សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោក Trump ផ្តល់អាវុធឲ្យបាតុករអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោក Trump ផ្តល់អាវុធឲ្យបាតុករអ៊ីរ៉ង់

សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោក Trump ផ្តល់អាវុធឲ្យបាតុករអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ផ្តល់អាវុធដោយផ្ទាល់ទៅដល់ក្រុមបាតុករអ៊ីរ៉ង់ និង ក្រុមជនជាតិ Kurdish ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការដឹកនាំ នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Cruz បានថ្លែងប្រាប់បណ្តាញព័ត៌មាន NBC News ថា «មិនមែនជារឿងយុត្តិធម៌នោះទេ ដែលរំពឹងឱ្យប្រជាពលរដ្ឋស៊ីវិលចេញទៅតតាំងជាមួយទាហានដែលមានអាវុធ ដោយកាន់ត្រឹមតែដុំថ្មនោះ។ លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ខ្លួនឯង គួរតែជាអ្នកទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន ជាជាងការប្រើប្រាស់ កងទ័ពជើងគោកអាមេរិក។

បើតាម anadolu, ការអំពាវនាវរបស់លោក Cruz បានធ្វើឡើងបន្ទាប់ពីមានការអះអាងពីលោក Trump ដែលើកឡើងថា ការព្យាយាមសម្ងាត់ ក្នុងការផ្តល់អាវុធឱ្យក្រុមបាតុករ នាពេលកន្លងមក បានបរាជ័យ។

សេចក្តីសម្រេចចិត្តក្នុងការវាយប្រហារលើអ៊ីរ៉ង់ រួមគ្នាជាមួយអ៊ីស្រាអែល ត្រូវបានគេនិយាយថា មួយផ្នែកធំគឺជម្រុញឡើងដោយបំណងប្រាថ្នា ក្នុងការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ។

នៅក្នុងសារវីដេអូប្រកាសពីការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Trump បានថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ថា «ម៉ោងនៃសេរីភាពរបស់បងប្អូនបានមកដល់ហើយ… នៅពេលដែលយើងបញ្ចប់ប្រតិបត្តិការ សូមចូលកាន់កាប់រដ្ឋាភិបាលរបស់បងប្អូន។ វាជាកម្មសិទ្ធិរបស់បងប្អូន ក្នុងការយកមកវិញ»។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានថ្លែងផងដែរថា «ប្រតិបត្តិការរួមគ្នារបស់យើង នឹងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដ៏ក្លាហាន ក្នុងការកំណត់ជោគវាសនារបស់ពួកគេដោយដៃរបស់ពួកគេផ្ទាល់»៕

ប្រភព៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា