រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ

(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៤៨៦,៦១៣លានរៀល ឬជិត ៥០០ពាន់លានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងការគាំពារជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ។

តាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរយៈពេលជាង៨ឆ្នាំនេះ មានសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះសរុប ៧៩៩,១២៣នាក់ ដែលទទួលបានការគាំពារតាមរយៈការពិនិត្យផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងជូនកូន ដោយមានចំនួនកូនសរុប ៨៩២,០៧៥នាក់

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារ ព្រមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារកម្មករនិយោជិត។

លោកបានបញ្ជាក់ថា៖ «ការផ្តល់ប្រាក់ឧបត្ថម្ភនេះ មិនត្រឹមតែជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងធានាឱ្យមាតា និងកុមារទទួលបានការគាំពារសុខភាពកាន់តែប្រសើរ»។

សមាជិក ប.ស.ស. និងកម្មករនិយោជិតដែលត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គម អាចទាក់ទងទៅលេខ ១២៨៦

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា