ស៊ីម៉ាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាបរទេសថា ផ្ទៃដីជិត ៤០ម៉ឺនហិចតារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីម៉ាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាបរទេសថា ផ្ទៃដីជិត ៤០ម៉ឺនហិចតារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ

ស៊ីម៉ាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាបរទេសថា ផ្ទៃដីជិត ៤០ម៉ឺនហិចតារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ

នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាល CMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានធ្វើបទបង្ហាញស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥” ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចំនួន៣៧រូប និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ ប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង ៣៨៦ ៨៨០ហិកតា គ្របដណ្តប់លើ៥ ៤០៩តំបន់ ក្នុងនោះផ្ទៃដីជាង ២៩៥ ០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។

សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង១៦ ០០០ សក្ខីកម្ម៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា