ក្រសួងការងារ និងសង់ត្រាល់កំពុងតាមដានការដាក់ចេញនូវវិធានការថ្មីរបស់ថៃលើជនបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ និងសង់ត្រាល់កំពុងតាមដានការដាក់ចេញនូវវិធានការថ្មីរបស់ថៃលើជនបរទេស

ក្រសួងការងារ និងសង់ត្រាល់កំពុងតាមដានការដាក់ចេញនូវវិធានការថ្មីរបស់ថៃលើជនបរទេស

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការសង់ត្រាល់កំពុងតាមដានការដាក់ចេញនូវវិធា​នការថ្មីរបស់រដ្ឋាភិបាលថៃ ដែលពន្លឿនការបណ្តេញជនបរទេសចូលមក ឬស្នាក់នៅក្នុងប្រទេសថៃដោយ​ខុសច្បាប់។ បទប្បញ្ញត្តិថ្មីនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦តទៅ។
 
វិធានការទាំងនេះអនុញ្ញាតឱ្យក្រសួងមហាផ្ទៃថៃចេញបញ្ជាបណ្តេញជនបរទេស ដែលចូលមក ឬស្នាក់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ធ្វើការ ឬប្រកបអាជីវកម្មដោយខុសច្បាប់ ក្លែងបន្លំ ឬប្រើប្រាស់ឯកសារផ្លូវការក្លែងបន្លំ។ ជនបរទេសណា ដែលប្រព្រឹត្តបទល្មើសមានទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ឬលើសពីនេះ និងជនបរទេសដែលត្រូវបានកាត់ទោសដោយសាលក្រមស្ថាពររបស់តុលាការ ក៏អាចត្រូវបានបណ្តេញចេញភ្លាមៗបន្ទាប់ពីពួកគេបានអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ផងដែរ។
 
បើតាមឯកឧត្តម​ ស៊ុន​មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងការងារមិនព្រងើយកន្តើយចំពោះវិធានការថ្មីរបស់ថៃឡើយ។

ដោយឡែក លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) ដែលធ្វើសកម្មភាព ការពារសិទ្ធិការងារ និងសិទ្ធិពលករ បានបញ្ជាក់ថា សង់ត្រាល់ ក៏កំពុងតាមដានករណីនេះដែរ។ ប៉ុន្តែ​លោកយល់ថា ការវិវត្តន៍វិធានការថ្មីរបស់ថៃនេះមិនទាន់មានភាពច្បាស់លាស់ចំពោះករណីពលករបរទេសនោះទេ។
 
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់រូបនេះ បានឲ្យដឹងទៀតថា ពលករខ្មែរដែលកំពុងស្នាក់នៅរកស៊ី និងធ្វើការនៅប្រទេសថៃមានចន្លោះពី ២៥ម៉ឺនទៅ ៣០ម៉ឺននាក់ ក្នុងនោះអ្នកមានមានឯកសារស្របច្បាប់ ហើយប្រឈមនឹងការអស់សុពលភាពស្របច្បាប់មានប្រមាណជិត ២សែននាក់៕ សេង បារាំង


ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា