ក្រសួងមហាផ្ទៃស៊ើបអង្កេតករណីសង្ស័យមន្ត្រីនគរបាលទារលុយជនបរទេស ៥០០ដុល្លារ មុនថ្ងៃអនុវត្តច្បាប់ចរាចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃស៊ើបអង្កេតករណីសង្ស័យមន្ត្រីនគរបាលទារលុយជនបរទេស ៥០០ដុល្លារ មុនថ្ងៃអនុវត្តច្បាប់ចរាចរណ៍

ក្រសួងមហាផ្ទៃស៊ើបអង្កេតករណីសង្ស័យមន្ត្រីនគរបាលទារលុយជនបរទេស ៥០០ដុល្លារ មុនថ្ងៃអនុវត្តច្បាប់ចរាចរណ៍

ពាក់ព័ន្ធករណីប៉ូលីស​ទារប្រាក់ចំនួន៥០០ដុល្លារពីជនបរទេស ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមកាលពីថ្ងៃសៅរ៍ ទី៣០ ខែសី​ហា ឆ្នាំ២០២៦  លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងដិតដល់។  
 
បើតាមការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ជនបរទេសជិះម៉ូតូគ្នា២នាក់ចេញពីខេត្តកំពត ចូលមកទីក្រុងភ្នំពេញ ត្រូវបានសមត្ថកិច្ចស្ទាក់ និងទាមទារឱ្យបង់​ប្រាក់ចំនួន ៥០០ដុល្លារ ប៉ុន្តែជនបរទេសទាំងពីរនាក់នោះ​មានប្រាក់តែ១៣៨ដុល្លារប៉ុណ្ណោះនៅក្នុងកុងធនាគារ​សម្រាប់បង់ការពិន័យ។
 
លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា ការទារប្រាក់ផាកពិន័យចរាចរណ៍ពីជនបរទេសខាងលើនេះ គឺជាការអនុវត្តមិនត្រឹមត្រូវតាមការណែនាំនោះឡើយ។ ​ 
 
លោក ទូច សុខៈ ថ្លែងដូច្នេះថា ការអនុវត្តផាកពិន័យច្បាប់ចរាចរណ៍ គឺចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ។ ដូច្នេះរាល់ការផាកពិន័យផ្សេងៗដែលខុសពីគោលការណ៍ និងលើសពីការកំណត់របស់ច្បាប់ គឺជារឿងល្មើសច្បាប់ដែលត្រូវអនុវត្តតាមបទវិន័យនគរបាលជាតិ និងអនុវត្តតាមច្បាប់ជាដាច់ខាត។
 
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រសិនករណីនេះ រកឃើញថា មន្ត្រីនរគបាលពិតជាមានកំហុសមែន ក្រសួងនឹងយកបទវិន័យរបស់កងកម្លាំងនគរបាលជាតិមកអនុវត្ត ព្រមទាំងចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។ ហើយប្រសិន​ បើមានជាប់ពាក់ព័ន្ធដល់មន្ត្រីជាប់កិច្ចសន្យាទៀតនោះ ក្រសួងនឹងលុបចោលកិច្ចសន្យាការងារ​ ព្រមទាំងពិនិត្យទិដ្ឋភាពច្បាប់ផ្សេងៗដទៃទៀត៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា