អ៊ីរ៉ង់ ថា មិនស្វែងរកសង្គ្រាមទេ តែក៏មិនឈរស្ងៀមឱ្យ អាមេរិក វាយលុកតាមអំពើចិត្តដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា មិនស្វែងរកសង្គ្រាមទេ តែក៏មិនឈរស្ងៀមឱ្យ អាមេរិក វាយលុកតាមអំពើចិត្តដែរ

អ៊ីរ៉ង់ ថា មិនស្វែងរកសង្គ្រាមទេ តែក៏មិនឈរស្ងៀមឱ្យ អាមេរិក វាយលុកតាមអំពើចិត្តដែរ

តេហេរ៉ង់ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃ ចន្ទ នេះ បានបោះសម្តីព្រមានទៅអាមេរិកថា អ៊ីរ៉ង់នឹងមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែក៏មិនឈរស្ងៀមឱ្យសហរដ្ឋអាមេរិកវាយលុកតាមអំពើចិត្តនោះដែរ ។

ការអះអាងនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងយោធាមួយចំនួននៅលើកោះ Larak របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz ។ ជាការឆ្លើយតប កងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានយោធាអាមេរិកចំនួន ២ កន្លែងនៅហ្ស៊កដានី វិញភ្លាមៗផងដែរ ។

បើតាម Anadolu, លោក Pezeshkian បញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ត្រូវរងការវាយប្រហារបន្ថែមទៀត នោះទីក្រុងតេហេរ៉ង់នឹងសងសឹកវិញយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលដែលលោកហៅថា អ្នកឈ្លានពាន ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះសង្កត់ធ្ងន់ថា អស្ថិរភាព និងភាពវឹកវរនៅក្នុងតំបន់ នឹងមិនបម្រើជាផលប្រយោជន៍របស់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញ មានតែបង្កបញ្ហាដល់គ្រប់ភាគីទាំងអស់ទៅវិញទេ ។

ការព្រមានរបស់លោក Pezeshkian ធ្វើឡើងមុនពេលលោកចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមប្រមុខរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ (SCO) ដែលរៀបចំឡើងនៅរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។

យោងតាម France24, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jing Ping ព្រមទាំងមេដឹកនាំកំពូលៗជាច្រើនរូបទៀត នឹងជួបជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃដែលបានបើកដំណើរការចាប់ពីថ្ងៃចន្ទនេះ ខណៈអ្នកវិភាគមើលឃើញថា ជាជំនួបកំពូលស្វែងរកការប្រឆាំងនឹងឥទ្ធិពលរបស់ប្រទេសលោកខាងលិច ៕

ប្រភព ៖ Anadolu និង France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា