អ៊ីស្រាអែល និងក្រិក ចុះកិច្ចព្រមព្រៀងសំណាញ់មេឃ ក្នុងតម្លៃ ៣,៥ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល និងក្រិក ចុះកិច្ចព្រមព្រៀងសំណាញ់មេឃ ក្នុងតម្លៃ ៣,៥ ពាន់លានដុល្លារ

អ៊ីស្រាអែល និងក្រិក ចុះកិច្ចព្រមព្រៀងសំណាញ់មេឃ ក្នុងតម្លៃ ៣,៥ ពាន់លានដុល្លារ

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែល និងក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមានតម្លៃ ៣,៥ ពាន់លានដុល្លារ ដោយភាគីទីក្រុងហ៊្សេរុយសាឡឹមនឹងសាងសង់សំណាញ់មេឃ ឬហៅថា ប្រព័ន្ធខែលការពារដែនអាកាសពហុស្រទាប់ទៅឱ្យភាគីទីក្រុងអាតែន។

ស្ថិតក្រោមកិច្ចព្រមព្រៀង “Achilles Shield” អ៊ីស្រាអែលនឹងផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស និងប្រឆាំងយន្តហោះដ្រូនជាច្រើនប្រភេទទៅឱ្យក្រិក ក្នុងនោះរួមមានសំណាញ់មេឃ David’s Sling និង SPYDER ដែលផលិតដោយក្រុមហ៊ុន Rafael Advanced Defense Systems ព្រមទាំងសំណាញ់មេឃ BARAK MX របស់ក្រុមហ៊ុន Israel Aerospace Industries (IAI) និងរ៉ាដាពហុបេសកកម្ម MMR សម្រាប់ត្រួតពិនិត្យ និងតាមដានគោលដៅតាមអាកាស។

ក្រៅពីយុទ្ធោបករណ៍ទាំងនេះ ក្រិកក៏នឹងទទួលបានប្រព័ន្ធបញ្ជា និងគ្រប់គ្រងជាតិថ្មីមួយ ដែលបង្កើតដោយក្រុមហ៊ុន Rafael ដើម្បីភ្ជាប់ និងសម្របសម្រួលសមត្ថភាពការពារដែនអាកាសរបស់ប្រទេសខ្លួនឱ្យដំណើរការជាប្រព័ន្ធតែមួយផងដែរ។

បើតាម Strait Times, រដ្ឋាភិបាលក្រិកមានផែនការចំណាយជាង ៣២ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣៦ ក្នុងការអភិវឌ្ឍគម្រោង «Achilles Shield» ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងមីស៊ីលផ្លោង យន្តហោះចម្បាំង និងដ្រូន។

បន្ថែមលើនេះ ក្រិកក៏មានគម្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 រហូតដល់ ៤០ គ្រឿងពីសហរដ្ឋអាមេរិក ក៏ដូចជានាវាចម្បាំងពីបារាំង និងអ៊ីតាលី ។

ហើយការធ្វើទំនើបកម្មវិស័យយោធានេះ ជាផ្នែកមួយនៃផែនការចំណាយ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ក្រិក ដោយសារតែមានភាពតានតឹង និងវិវាទយូរអង្វែងមិនជ្រះស្រឡះជាមួយតួកគីយ៉េ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា