ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានដែលបំពេញភារកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានដែលបំពេញភារកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌

ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានដែលបំពេញភារកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបការងារតាមវិជ្ជាជីវៈ​ត្រឹមត្រូវ និងបំពេញភារកិច្ចដោយផ្លូវច្បាប់ និងក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលើកកម្ពស់​ការគោរពច្បាប់ និងតម្លៃអ្នកសារព័ត៌មាននិងការពារវិជ្ជាជីវៈពិតប្រាកដនៅកម្ពុជា។

តាមរយៈសារអេឡិចត្រូនិក ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅ​ថ្ងៃទី១ ខែកញ្ញាឆ្នាំ​២០២៦ នេះបានឱ្យដឹងថា ក្នុងបេសកកម្មអាទិភាពមួយរបស់ក្រសួងព័ត៌មានក្នុងវិស័យសារព័ត៌មាន ក្រសួងបានផ្តល់​អន្តរាគមន៍​ដើម្បីផ្សះផ្សាវិវាទ និងបញ្ហាដែលអ្នកកាសែតបានជួបប្រទះ។

អ្នកនាំពាក្យដដែលបានបង្ហាញទិន្នន័យនៃការចូលរួមរបស់ក្រសួង ពោលគិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ខែសីហា២០២៦ ការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ បានជោគជ័យចំនួន ៤៩ លើក លើបណ្តឹងមកលើអ្នកសារព័ត៌មានចំនួន ៥៨ បណ្តឹង ដែលបានការពារអ្នកសារព័ត៌មានចំនួន ៦៩ នាក់ ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវ​តុលាការ។

ចំពោះករណីបណ្តឹងដែលនៅសេសសល់ផ្សេងទៀត ក្រុមការងារជំនាញរបស់ក្រសួងព័ត៌មាន កំពុងបន្តពិនិត្យ និងឈានទៅ​អន្តរាគមន៍ ដើម្បីផ្សះផ្សាវិវាទទាំងនោះ, ខណៈក្រសួងបានចាត់វិធានការការអប់រំ និងតម្រង់ទិសលើការផ្សាយ ដោយអ្នកសារ​ព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម តាមរយៈការតម្រង់ទិស និងពង្រឹងក្រមសីលធម៌ លើប្រមាណ២០ ករណីផ្សេង​ទៀត។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា បន្ថែមលើកិច្ចសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងព័ត៌មានបាន​ចាត់​មេធាវី ដើម្បីផ្តល់ការការពារក្នុងនីតិវិធីតុលាការចាប់ពីឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ដោយសម្រេចបានជោគជ័យចំនួន ៧ ករណី ក្នុងការការពារសិទ្ធិ និងតំណាងខាងផ្លូវច្បាប់ឱ្យអ្នកសារព័ត៌មានសរុប ១៤ នាក់។ ក្រៅពីនេះ ក្រសួងនៅបន្តអន្តរាគមន៍​លើ​ករណីមួយ​ចំនួន​ទៀតទាំងក្នុងនិងក្រៅតុលាការ ព្រមទាំងបានផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនដល់អ្នកសារព័ត៌មានមកពី ៣៣អង្គភាព​សារព័ត៌មាន ផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ ក្រសួងព័ត៌មាន ស្វាគមន៍រាល់ការស្រាវជ្រាវ និងការចងក្រងរបាយការណ៍ប្រកបដោយតម្លាភាព វិជ្ជាជីវៈ និង​លក្ខណៈ​វិទ្យាសាស្ត្រពីសំណាក់អង្គភាព ឬសមាគមនានា។ ទន្ទឹមនេះ ក្រសួងរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវមានការទទួល​ខុសត្រូវខ្ពស់លើរបាយការណ៍របស់ខ្លួន វៀរលែងតែការចេញផ្សាយណាដែលខ្វះស្តង់ដារ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះតុល្យភាព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម និងប៉ះពាល់ដល់វិស័យទាំងមូល។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង
ព័ត៌មាន៕


ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា