មន្រ្ដីនគរបាលចរាចរណ៍ម្នាក់ត្រូវផ្អាកការងារ និងមន្រ្តីជាប់កិច្ចសន្យាម្នាក់ត្រូវបណ្តេញចេញ ក្រោយទារប្រាក់ផាកពិន័យពីជនបរទេស ៥០០ដុល្លារ  | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្ដីនគរបាលចរាចរណ៍ម្នាក់ត្រូវផ្អាកការងារ និងមន្រ្តីជាប់កិច្ចសន្យាម្នាក់ត្រូវបណ្តេញចេញ ក្រោយទារប្រាក់ផាកពិន័យពីជនបរទេស ៥០០ដុល្លារ 

មន្រ្ដីនគរបាលចរាចរណ៍ម្នាក់ត្រូវផ្អាកការងារ និងមន្រ្តីជាប់កិច្ចសន្យាម្នាក់ត្រូវបណ្តេញចេញ ក្រោយទារប្រាក់ផាកពិន័យពីជនបរទេស ៥០០ដុល្លារ 

មន្ត្រីនគរបាលចរាចរណ៍ម្នាក់ រួមទាំងមន្ត្រីជាប់កិច្ចសន្យាម្នាក់​ទៀត ត្រូវបានផ្អាកការងារ និងបញ្ឈប់កិច្ចសន្យា ក្រោយទារប្រាក់ផាកពិន័យពីជនបរទេសចំនួន៥០០ដុល្លារ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា មន្ត្រីនគរបាលចរាចរណ៍ លោកអនុសេនីយ៍ឯក ហោ ផល្លី ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ដោយឡែក លោក ស៊ឹម រដ្ឋា ដែលជាមន្ត្រីជាប់កិច្ចសន្យា ក៏ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបណ្តេញចេញពីក្របខណ្ឌការងារ។
 
អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាជួយការងារចរាចរណ៍ឈ្មោះ ស៊ឹម រដ្ឋា នេះ ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបញ្ចប់កិច្ចសន្យាការងាររបស់គាត់ ចាប់ពីពេលនេះតទៅតែម្តង បាទ។ ដោយឡែកចំពោះមន្ត្រីនគរបាលចរាចរណ៍ឈ្មោះ ហោ ប៉ូលី ត្រូវដកពីគោលដៅមកបង្ហាញមុខនៅផែនធនធានមនុស្ស ឬក៏បុគ្គលិក ដើម្បីស្នើសុំគោលការណ៍ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោកសម្រេច។ ហើយការចាត់នីតិវិធីស្នើគោលការណ៍ គឺកំពុងតែបន្តមកអគ្គស្នងការដ្ឋាននគរបាល ដើម្បីលោកពិនិត្យសម្រេចចុងក្រោយ។
 
មន្ត្រីចរាចរណ៍ទាំង ២ រូប ត្រូវបានចាត់វិធានការវិន័យ បន្ទាប់ពីរកឃើញថា ពួកគេបានអនុវត្តខុសពីគោលការណ៍ណែនាំ និងទារប្រាក់ផាកពិន័យលើសពីចំនួនដែលច្បាប់បានកំណត់។ ថ​វិកា ដែលមន្ត្រី​ពីរនាក់នោះបានទារពីជនបទេស ក៏ត្រូវបានប្រគល់ជូន​ជនបរទេសនោះវិញផងដែរ។ 
 
ករណី​ទារប្រាក់ខុសច្បាប់នេះបានកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅគោលដៅផ្លូវម៉ៅសេទុង ខណៈដែលជនបរទេសនោះធ្វើដំណើរពីខេត្តកំពត ចូលមករាជធានីភ្នំពេញ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា