បុណ្យភ្ជុំបិណ្ឌ ក្រសួងធម្មការណែនាំឱ្យវត្តអារាមចែករំលែកទេយ្យទានជូនជនភៀសសឹក និងជនក្រីក្រ   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុណ្យភ្ជុំបិណ្ឌ ក្រសួងធម្មការណែនាំឱ្យវត្តអារាមចែករំលែកទេយ្យទានជូនជនភៀសសឹក និងជនក្រីក្រ  

បុណ្យភ្ជុំបិណ្ឌ ក្រសួងធម្មការណែនាំឱ្យវត្តអារាមចែករំលែកទេយ្យទានជូនជនភៀសសឹក និងជនក្រីក្រ  

ពិធី​បុណ្យ​កាន់​បិណ្ឌនឹងចូលមកដល់ក្នុងរយៈពេល​២៥ថ្ងៃទៀត។ ក្រសួងធម្មការ និងសាសនា បានណែនាំដល់គ្រប់វត្តអារាមឱ្យរៀបចំ បែងចែក និងបង្វែរទេយ្យទាន ព្រមទាំងចង្ហាន់ ដែលទទួលបានលើសពីតម្រូវការជាក់ស្តែង យកទៅចែកជូនដល់ប្រជាជនភៀសសឹក ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា និងជនរងគ្រោះផ្សេងៗទៀត។
  
សេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក៏បានណែនាំឱ្យគ្រប់វត្តអារាម ត្រូវរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព វីរនគរបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងបុព្វបុរស ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិ ស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា។ 
 
បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ នឹងចាប់ផ្តើមកាន់បិណ្ឌចាប់ពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ។​
 
ពិធីបុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ។ ​
 
នាឱកាសបុណ្យភ្ជុំបិណ្ឌ ជាទូទៅពលរដ្ឋខ្មែរ តែងតែធ្វើចង្ហាន់ ប្រគេនទេយ្យទាន​ ប្រគេនដល់​ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិសណ្តាន ដែលបានចែងឋានទៅ។  បុណ្យភ្ជុំបិណ្ឌ​ក៏ជាឱកាសសម្រាប់​កូនចៅ​​សម្តែងកត្តញ្ញកតវេទិតាធម៌ ចំពោះបុព្វការីជន មាតា បិតា គ្រូឧបជ្ឈាយាចារ្យជាដើម៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា