អាមេរិកផ្តល់ជំនួយ១៣លានដុល្លារឲ្យកម្ពុជា សម្រាប់បោសសម្អាតមីននៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកផ្តល់ជំនួយ១៣លានដុល្លារឲ្យកម្ពុជា សម្រាប់បោសសម្អាតមីននៅឆ្នាំនេះ

អាមេរិកផ្តល់ជំនួយ១៣លានដុល្លារឲ្យកម្ពុជា សម្រាប់បោសសម្អាតមីននៅឆ្នាំនេះ

សហរដ្ឋអាមេរិកបានបង្កើនជំនួយចំនួន ១៣លានដុល្លារឲ្យកម្ពុជាសម្រាប់បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឆ្នាំ២០២៦នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ បន្ទាប់ពីជម្លោះតាមព្រំដែននៅក្នុងឆ្នាំ ២០២៥ ជាមួយប្រទេសថៃ។ គិតចាប់តាំងពីឆ្នាំ១៩៩៣មក ជំនួយរបស់អាមេរិកសម្រាប់បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជានេះ គឺសរុបចំនួន ២៣៥លានដុល្លារ។
 
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃអង្គារ៍ទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះថា អស់រយៈពេលជាង ៣០ឆ្នាំមកហើយ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើ​វិស័យសកម្មភាពកំចាត់មីន បានជួយធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព និងនាំយកដី ដែលមាន​ការ​បំពុល​ដោយមីន និងសំណល់ជាតិផ្ទុះមកប្រើប្រាស់សម្រាប់ប្រើប្រាស់ឡើងវិញ។
 
ស្ថានទូតបានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូជាមួយកម្ពុជា ប្រតិបត្តិការសង្គ្រោះជីវិតបានពង្រីកទៅដល់សហគមន៍តាមព្រំដែន ដែលរងផលប៉ះពាល់ដោយជម្លោះនាពេលថ្មីៗនេះ។ អាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រ​តិបត្តិការដ៏ជិតស្និទ្ធជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ព្រមទាំងអ្នកជំនាញជាន់ខ្ពស់កម្ពុជាក្នុងការបោសសម្អាតមីនផងដែរ។
 
អាមេរិកបានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រតិបត្តិការដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានបោសសម្អាត និងប្រ​គល់ដីដែលរងការបំពុលចំនួនជាង ៧១៤លានម៉ែត្រក្រឡា ដោយកម្ទេចមីនប្រឆាំងមនុស្ស និងមីនប្រឆាំងរថក្រោះជាង ១១ម៉ឺនគ្រាប់ ព្រមទាំងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ចំនួន ៥៥ម៉ឺនគ្រាប់ ក្នុងនោះក៏មានគ្រាប់បែកចង្កោមផងដែរ។
 
សម្រាប់អាមេរិក រាល់ផ្ទៃដីដែលបានបោសសម្អាត គឺជាការបើកឡើងវិញនូវឱកាសសម្រាប់ការធ្វើកសិកម្ម ជំរុញវិស័យទេសចរណ៍ក្នុងតំបន់ និងបើកផ្លូវឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រ​ជាជនកម្ពុជាជំនាន់ក្រោយៗ។ អ្វីដែលសំខាន់បំផុត គឺបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ការងារនេះកំពុងជួយឱ្យគ្រួសារកម្ពុជាកាន់តែច្រើនអាចរស់នៅ និងប្រកបការងារដោយសុវត្ថិភាព។
 
យោងតាមអង្គភាព CMAC សង្គ្រាមថៃឈ្លានពានទាំងពីរលើកនៅឆ្នាំ២០២៥ បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន ៦០​ ភូមិចំនួន ៣៤៩ ក្នុងខេត្តចំនួន ៧ ហើផ្ទៃដីជាង ៣៨ម៉ឺន​ហិចតាបានរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា