ប្រឡងបាក់ឌុប៖ បេក្ខជនប្រឡងជាប់ ៨៤% និទ្ទេស A មាន២០២២នាក់ ក្នុងនោះជាង៥៣%ជាស្រ្តី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រឡងបាក់ឌុប៖ បេក្ខជនប្រឡងជាប់ ៨៤% និទ្ទេស A មាន២០២២នាក់ ក្នុងនោះជាង៥៣%ជាស្រ្តី

ប្រឡងបាក់ឌុប៖ បេក្ខជនប្រឡងជាប់ ៨៤% និទ្ទេស A មាន២០២២នាក់ ក្នុងនោះជាង៥៣%ជាស្រ្តី

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០២៦នេះ បង្ហាញថា បេក្ខ​ជនដែលបានប្រឡងជាប់មានចំនួន ១២ម៉ឺន ៥ពាន់ ៩៧៥នាក់ ស្មើនឹង ៨៤% នៃបេក្ខជនប្រឡងសរុប។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ។
 
បេក្ខជនជាប់និទ្ទេស A មានចំនួន ២០២២នាក់, និទ្ទេស B មានចំនួន ៨ ៨៤៨នាក់, និទ្ទេស C មានចំនួន ២ម៉ឺន៣ពាន់ ៤២២នាក់, និទ្ទេស D មានចំនួន ៤ម៉ឺន ៤ពាន់ ៨៦៩នាក់ និងនិទ្ទេស E មានចំនួន ៤ម៉ឺន ៦ពាន់ ៨១៤នាក់។
 
ក្រសួងអប់រំបញ្ជាក់ថា ក្នុងចំណោមបេក្ខជនជាប់និទ្ទេស A ទាំងអស់ ស្រ្តីមានចំនួន ៥៣,៤៦% ហើយបេក្ខជននៅ ភ្នំពេញមាននិទ្ទេស A ច្រើនជាងគេ គឺរហូតដល់ ៧៨៣នាក់។ ចំណែកខេត្តដែលមានបេក្ខជនជាប់និទ្ទេស A តិចជាងគេ គឺខេត្តប៉ៃលិន ដែលមានអ្នកទទួលនិទ្ទេស A តែម្នាក់ប៉ុណ្ណោះ។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡងជាផ្លូវការតាមមណ្ឌលសំណេរនៅទូទាំងប្រទេស ព្រមទាំងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ។
 
​​សម្ដេចបវរធិបតី ហ៊ុន​ ម៉ាណែត បានចូលរួមអបអរសាទរចំពោះបេក្ខជន ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ។ សម្ដេចក៏បានលើកទឹកចិត្តបេក្ខជន ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងឆ្នាំក្រោយ។
 
ជាមួយគ្នានេះផងដែរ សម្ដេចនាយករដ្ឋមន្រ្តីបានណែនាំបេក្ខដែលប្រឡងធ្លាក់ ក៏អាចចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា