អតីតទីប្រឹក្សាលោក Trump បង្ហើបសេណារីយ៉ូ ដែល អាមេរិក អាចបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងវាយ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតទីប្រឹក្សាលោក Trump បង្ហើបសេណារីយ៉ូ ដែល អាមេរិក អាចបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងវាយ អ៊ីរ៉ង់

អតីតទីប្រឹក្សាលោក Trump បង្ហើបសេណារីយ៉ូ ដែល អាមេរិក អាចបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោក Joe Kent ដែលជាអតីតទីប្រឹក្សាប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបន្ទុកប្រឆាំងភេរវកម្ម បានបង្ហើបថា សហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងយកទៅវាយប្រហារប្រទេសអ៊ីរ៉ង់ ប្រសិនបើការប្រើប្រាស់មធ្យោបាយយោធាធម្មតា មិនអាចសម្រេចគោលដៅផ្តួលរលំរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានទេ ។

បើតាម RT, ការអត្ថាធិប្បាយរបស់លោក Kent កើតឡើង ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកសាជាថ្មី ក្រោយផ្អាកអស់រយៈពេលជាង ១ខែ ។

ការអះអាងរបស់អតីតទីប្រឹក្សាប្រធានាធិបតីរូបនេះទៀតសោត ត្រូវបានធ្វើឡើងចំពេលមានរបាយការណ៍ថា មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកកំពុងប្រឈមមុខនឹងការថយចុះស្តុកគ្រាប់រំសេវមានភាពជាក់លាក់ខ្ពស់ ជាពិសេសមីស៊ីលសំណាញ់មេឃ ។

នៅក្នុងកម្មវិធីជជែកពិភាក្សា Podcast ជាមួយអ្នកកាសែត កាលពីសប្តាហ៍មុន អតីតទីប្រឹក្សារបស់លោកប្រធានាធិបតី Trump រូបនេះ បានចាត់ទុកជម្រើសវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ថាជាសេណារីយ៉ូមួយ ដែលមិនគួរត្រូវបានមើលរំលងឡើយ ក្នុងបរិបទកើតមានភាពតានតឹងបច្ចុប្បន្ន ។

លោក Kent ដែលសុខចិត្តលាលែងពីតំណែង ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីខែមីនាឆ្នាំនេះ អះអាងថា ប្រសិនបើរដ្ឋបាលលោក Trump នៅតែមានបំណងបង្ខំអ៊ីរ៉ង់ឱ្យលត់ជង្គង់សុំចុះចាញ់ឱ្យខានតែបាន នោះជម្រើសដែលលោកនិយាយថានៅសល់ គឺប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ ឬការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ។

ទន្ទឹមគ្នា លោក Kent ដែលមានវ័យ ៤៦ឆ្នាំរូបនេះ ក៏បានទទួលស្គាល់ផងដែរថា ប្រតិបត្តិការជើងគោកឈុតធំ មិនអាចអនុវត្តបានដោយងាយស្រួលនោះទេ ដោយសារអ៊ីរ៉ង់មានទឹកដីធំ និងប្រជាជនច្រើន ។

ប៉ុន្តែលោករំពឹងថា ក្នុងសេណារីយ៉ូមួយដែលអាចទៅរួច នោះគឺសហរដ្ឋអាមេរិកអាចពិចារណាវាយប្រហារដែលមានកម្រិតទៅលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្រោមដី ដែលស្ថិតនៅតំបន់ភ្នំរបស់អ៊ីរ៉ង់ ដើម្បីបំផ្លាញ់សមត្ថភាពអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់សាធារណរដ្ឋឥស្លាមមួយនេះ ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា