រុស្ស៊ី បាញ់មីស៊ីលថ្មី Iskander-1000 វាយលុកអ៊ុយក្រែន ចម្ងាយ ១,០០០ គីឡូម៉ែត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បាញ់មីស៊ីលថ្មី Iskander-1000 វាយលុកអ៊ុយក្រែន ចម្ងាយ ១,០០០ គីឡូម៉ែត្រ

រុស្ស៊ី បាញ់មីស៊ីលថ្មី Iskander-1000 វាយលុកអ៊ុយក្រែន ចម្ងាយ ១,០០០ គីឡូម៉ែត្រ

មូស្គូ ៖ ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថា បានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយអាប់ដេតថ្មី Iskander-1000 លើកដំបូង ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ។ មីស៊ីលប្រភេទថ្មីនេះ ត្រូវបានប្រភពទម្លាយថា អាចវាយប្រហារគោលដៅនៅចម្ងាយរហូតដល់ ១.០០០ គីឡូម៉ែត្រ ដោយអាស្រ័យលើទម្ងន់ក្បាលគ្រាប់របស់វា។

បើតាមប្រភពពីចារកម្មយោធាអ៊ុយក្រែន, កងទ័ពរុស្ស៊ីបានប្រើប្រាស់មីស៊ីល Iskander-1000 វាយប្រហាររដ្ឋធានីកៀវ របស់អ៊ុយក្រែនលើកដំបូង កាលពីថ្ងៃទី២៧ ខែសីហា ខណៈមីស៊ីលប្រភេទថ្មីនេះមានឈ្មោះសម្គាល់ 9M723-2។

វាត្រូវបានអាប់ដេតចេញពីមីស៊ីលស៊េរីចាស់ Iskander-M មានឈ្មោះសម្គាល់ 9M723-1 ដែលមានសមត្ថភាពហោះជ្រែកមេឃក្នុងចម្ងាយឆ្ងាយបំផុតប្រហែល ៥០០ គីឡូម៉ែត្រ។ ក្រៅពីអាប់ដេតមីស៊ីល, រុស្ស៊ីក៏បានកែលម្អកម្លាំងម៉ាស៊ីន និងប្រព័ន្ធបាញ់ឱ្យកាន់តែធំជាងមុនផងដែរ។

យោងតាម Military watch magazine, ព័ត៌មានអំពីការអាប់ដេតមីស៊ីល Iskander-1000 ត្រូវបានបែកធ្លាយដំបូងតាំងពីឆ្នាំ២០២៤ តាមរយៈវីដេអូមួយបង្ហាញពីទីតាំងបាញ់សាកល្បងមីស៊ីល Kapustin Yar។ ចំណែកនៅដើមឆ្នាំ២០២៥ ក៏មានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងឈានទៅរកការផលិតមីស៊ីលប្រភេទនេះក្នុងទ្រង់ទ្រាយធំ។

ប្រភពរុស្ស៊ីមួយចំនួនបញ្ជាក់ថា មីស៊ីល Iskander-1000 អាចត្រូវបានដាក់ពង្រាយនៅតំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ី ស្ថិតនៅភាគខាងលិចបំផុត។

ប្រសិនបើត្រូវបានដាក់ពង្រាយនៅទីនោះ វាត្រូវបានរំពឹងថា នឹងអាចជួយបង្កើនសមត្ថភាពវាយប្រហារក្នុងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ជាពិសេសធ្វើឱ្យតំបន់ជាច្រើនស្ថិតនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងលិច ព្រមទាំងតំបន់សមុទ្របាល់ទិក ស្ថិតក្នុងរង្វង់សមត្ថភាពវាយប្រហាររបស់មីស៊ីល Iskander-1000៕

ប្រភព Military watch magazine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា