លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា «សន្តិភាពមិនមែនជារឿងធានាបាននោះទេ» ខណៈដែលប្រទេសនៅអាស៊ីមួយនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ។

លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុនថា «សន្តិភាព កាលពីម្សិលមិញ មិនមែនជាការធានាសម្រាប់សន្តិភាព នៅថ្ងៃស្អែកនោះទេ»។

លោកស្រីក៏បានអំពាវនាវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) ដោយភាពបន្ទាន់ខ្ពស់ ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសជិតខាង។

បើតាម AFP, កាលពីដើមសប្តាហ៍នេះ ជប៉ុនស្នើសុំថវិកាការពារជាតិ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ៥៥,៦ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើបច្ចេកវិទ្យា AI។

ក្រសួងការពារជាតិបានឱ្យដឹងដែរថា ខ្លួនមានផែនការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចបាញ់ចេញពីក្រោមទឹក និងបង្កើតអង្គភាពថ្មីមួយ ដើម្បីពង្រឹងការការពារប្រឆាំងនឹង «សង្គ្រាម» ទៀតផង ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា