អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ

អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានស្នើសុំដោយផ្ទាល់ ទៅដល់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យរួមដៃគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិក ។

បើតាម The Washington Post, សំណើនេះត្រូវបានធ្វើឡើង ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នៅក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការស៊ាងហៃ ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ក្នុងពេលជួបតទល់មុខគ្នាដ៏កម្រ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរះគន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មដែលធ្លាក់លើប្រទេសរបស់លោក ដោយប្រៀបធៀប សំពាធសេដ្ឋកិច្ចនេះ ទៅនឹងទណ្ឌកម្មដែលត្រូវបានដាក់លើរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំអ៊ីរ៉ង់ បានជំរុញឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបំបាក់ឥទ្ធិពលនៃទណ្ឌកម្មទាំងនោះ។

លោក Pezeshkian បានប្រាប់ទៅកាន់លោក ពូទីន ថា «អាមេរិកគ្មានសិទ្ធិដាក់ទណ្ឌកម្មតាមចិត្ត ចាប់បង្ខំឱ្យបំពានច្បាប់អន្តរជាតិ និង ប្រព្រឹត្តអំពើឈ្លានពាននោះឡើយ»។

ជាការឆ្លើយតប, ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្តេជ្ញាគាំទ្រ ប្រទេសអ៊ីរ៉ង់ ប្រឈមមុខទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងឥទ្ធិពលពិភពលោក ជាមួយអាមេរិក។

បើតាមវិមានក្រឹមឡាំង, លោក ពូទីន បានថ្លែងទៅកាន់លោក Masoud Pezeshkian នាពេលនោះថា «ក្នុងអំឡុងពេលដ៏លំបាកនេះ រុស្ស៊ីកំពុងប្រឹងប្រែងផ្តល់ជំនួយចាំបាច់ដល់ទីក្រុងតេហេរ៉ង់ ដូចដែលយើងបានពិភាក្សាគ្នា ហើយកំពុងផ្គត់ផ្គង់ទំនិញសំខាន់ៗ ដល់អ៊ីរ៉ង់។

ជុំវិញរឿងនេះដែរ កន្លងមក រុស្ស៊ីត្រូវបានកាសែត The New York Post រាយការណ៍ថា បានផ្តល់ជំនួយដល់អ៊ីរ៉ង់ រួមទាំងការផ្តល់ទិន្នន័យគោលដៅរណប សម្រាប់ការវាយប្រហារបកសងលើមូលដ្ឋានយោធានៅមជ្ឈិមបូព៌ា ព្រមទាំង រងការចោទប្រកាន់ពីការដឹកជញ្ជូនគ្រឿងបន្លាស់ដ្រូន មីស៊ីល និង រំសេវផ្ទុះ ទៅឱ្យអ៊ីរ៉ង់ផងដែរ ៕

ប្រភព ៖ nypost ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា