ប្រមុខ NATO ព្រមានថា រុស្ស៊ី កាន់តែធ្វើសកម្មភាពមិនប្រុងប្រយ័ត្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខ NATO ព្រមានថា រុស្ស៊ី កាន់តែធ្វើសកម្មភាពមិនប្រុងប្រយ័ត្ន

ប្រមុខ NATO ព្រមានថា រុស្ស៊ី កាន់តែធ្វើសកម្មភាពមិនប្រុងប្រយ័ត្ន

ព្រុចសែល ៖ អគ្គលេខាធិការណាតូ លោក Mark Rutte បានរិះគន់មិនសំចៃមាត់កាលពីថ្ងៃ ពុធ ថា រុស្ស៊ីកំពុងធ្វើសកម្មភាពកាន់តែមិនប្រុងប្រយ័ត្ន តាមរយៈការបាញ់មីស៊ីល និងយន្តហោះដ្រូនឆ្លងចូលដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងសកម្មភាពបង្កអរិភាពដែលកំណត់គោលដៅលើទឹកដីណាតូ ។

លោក Rutte បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងប្រ៊ុចសែលថា រុស្ស៊ីកាន់តែបង្កើនសកម្មភាពប្រថុយប្រថាន ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបន្តក៏ដោយ ។

ប្រមុខអង្គការណាតូរូបនេះ អះអាងថា សកម្មភាពអរិភាពរបស់រុស្ស៊ី ដែលតម្រង់ទិសដៅផ្ទាល់លើដែនដីអង្គការណាតូ រួមមានករណីសង្ស័យអំពីការដុតបំផ្លាញរោងចក្រផលិតបរិក្ខារការពារជាតិសម្រាប់អ៊ុយក្រែន និងការវាយប្រហារបែបកូនកាត់របស់រុស្ស៊ី នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ។

ជាមួយគ្នានេះ លោកស្រី Von der Leyen និយាយថា អាល្លឺម៉ង់ជឿជាក់ថា រុស្ស៊ីជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារយន្តហោះដឹកទំនិញ នៅឯអាកាសយានដ្ឋាន Leipzig និងHalle ដោយប្រើសម្ភារៈកម្រិតយោធា ។

លោកស្រីថា អឺរ៉ុបនឹងឈរប្រកៀកស្មាជាមួយអាល្លឺម៉ង់ ហើយក៏មិនអត់ឱនចំពោះសកម្មភាពបែបនេះផងដែរ ដោយលោកស្រីបានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងត្រៀមខ្លួនរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ក៏ដូចជាបិទចន្លោះប្រហោងដែលទីក្រុងមូស្គូអាចប្រើប្រាស់ ដើម្បីគេចវេសពីទណ្ឌកម្ម ។

យ៉ាងណា ភាគីរុស្ស៊ីបានប្រកាសបដិសេធចំពោះការចោទប្រកាន់ទាំងឡាយ ពាក់ព័ន្ធនឹងការរំលោភបំពានដែនអាកាស និងធ្វើចារកម្មក្នុងបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ហើយបានចោទបកវិញថា រដ្ឋាភិបាលលោកខាងលិច គឺជាអ្នកញុះញង់ឱ្យមានជម្ងឺភ័យខ្លាចរុស្ស៊ីដោយគ្មានមូលដ្ឋាន ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា