ចិន ជំរុញ រុស្ស៊ី និងអ៊ុយក្រែន បន្ថយដៃប្រយុទ្ធ ហើយវិលរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ជំរុញ រុស្ស៊ី និងអ៊ុយក្រែន បន្ថយដៃប្រយុទ្ធ ហើយវិលរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាម

ចិន ជំរុញ រុស្ស៊ី និងអ៊ុយក្រែន បន្ថយដៃប្រយុទ្ធ ហើយវិលរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាម

ប៉េកាង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យ រុស្ស៊ី និងអ៊ុយក្រែន រក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះតាមផ្លូវនយោបាយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅទីក្រុងប៉េកាំងថា កិច្ចសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ដែលអាចដោះស្រាយវិបត្តិអ៊ុយក្រែនបាន។

ការអំពាវនាវនេះកើតឡើង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា ដែនអាកាសរបស់រុស្ស៊ីកំពុងក្លាយជា «តំបន់គ្មានសុវត្ថិភាព» ដោយសារការកើនឡើងនៃសកម្មភាពដ្រូន។

លោក Zelenskyy បានអះអាងថា អ៊ុយក្រែនមិនមានបំណងគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិលឡើយ ប៉ុន្តែវត្តមានដ្រូននៅក្នុងដែនអាកាសរុស្ស៊ីបានកើនឡើងដល់កម្រិតដែលត្រូវយកចិត្តទុកដាក់។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងម៉ូស្គូបានចេញបទបញ្ជាយោធា ដើម្បីរៀបចំការវាយប្រហារទ្រង់ទ្រាយធំលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវិស័យថាមពលរបស់រុស្ស៊ី។

លោក Guo បានបញ្ជាក់ជាថ្មីថា ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បញ្ឈប់ការកើនឡើងនៃភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា។

កាលពីសប្តាហ៍មុន លោក Zelenskyy ក៏បានអំពាវនាវឱ្យចិនដើរតួនាទីការទូតកាន់តែសកម្ម និងរឹងមាំ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម។ លោកបានបញ្ជាក់ថា សន្តិភាពអាចក្លាយជាសមិទ្ធផលរួមរបស់ភាគីពាក់ព័ន្ធ។

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា