ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ជិត ១.៥០០នាក់ នៅស្រុកបាទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ជិត ១.៥០០នាក់ នៅស្រុកបាទី

ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ជិត ១.៥០០នាក់ នៅស្រុកបាទី

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគម នាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១.៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់ កម្លាំងកាយចិត្តកសាងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ជាតិមាតុភូមិ។

ទន្ទឹមនឹងនេះឯកឧត្តមបានគូសរំលេចអំពីការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពានថ្នល់។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងការសាងសង់ «មជ្ឈមណ្ឌលបច្ចេក វិទ្យាសហគមន៍» នៅតាម វិទ្យាល័យ ដើម្បីជំរុញការអប់រំ និងការស្រាវជ្រាវតាមអ៊ីនធឺណិត សម្រាប់សិស្សានុសិស្ស។

ឯកឧត្តមក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការសាង​សង់ផ្ទះ និងការ បើកប្រាក់សោធននិវត្តន៍ជាទៀងទាត់។

ឯកឧត្តមរដ្ឋមន្ត្រី រំលឹកដល់អាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុក​ដាក់​ចំពោះអតីតយុទ្ធជន និវត្តជន និងគ្រួសារ​កងទ័ព​ពលីជា
ប្រចាំ៕


ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា