ទីក្រុងញូវយ៉ក ផ្តើមអនុវត្តបម្រាមមិនឲ្យសិស្សប្រើ AI ពីថ្នាក់បឋម រហូតដល់ អនុវិទ្យាល័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីក្រុងញូវយ៉ក ផ្តើមអនុវត្តបម្រាមមិនឲ្យសិស្សប្រើ AI ពីថ្នាក់បឋម រហូតដល់ អនុវិទ្យាល័យ

ទីក្រុងញូវយ៉ក ផ្តើមអនុវត្តបម្រាមមិនឲ្យសិស្សប្រើ AI ពីថ្នាក់បឋម រហូតដល់ អនុវិទ្យាល័យ

អាមេរិក ៖ អាជ្ញាធរទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ បានប្រកាសដាក់បម្រាម រយៈពេលមួយឆ្នាំ លើការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់សិស្សសាលារដ្ឋ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ អនុវិទ្យាល័យ ។

លោក Zohran Mamdani អភិបាលក្រុងញូយ៉កនិយាយថា សាលារៀនទាំងអស់នៅទីក្រុងញូយ៉កនឹងត្រូវផ្អាកការប្រើប្រាស់ឧបករណ៍អប់រំ AI ប្រមាណ ៤០ ប្រភេទ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅក្នុងថ្នាក់រៀន ។

លោក Mamdani គូសបញ្ជាក់ថា «កុមារត្រូវការគ្រូបង្រៀន និងការទំនាក់ទំនងរវាងមនុស្ស និង មនុស្ស ដើម្បីរៀនសូត្រ ជាមួយនឹងការលូតលាស់។ ពួកគេត្រូវការអភិវឌ្ឍជំនាញជាមួយមិត្តរួមថ្នាក់ បង្កើតទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និង ដោះស្រាយបញ្ហាលំបាកៗ ដោយខ្លួនឯង»។

យ៉ាងណា លោកអះអាងថា លោកគ្រូ អ្នកគ្រូ នៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ AI សម្រាប់ការរៀបចំកិច្ចការបង្រៀន និងការងាររដ្ឋបាល ដូចជា ការរៀបចំកាលវិភាគជាដើម។

យ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ AI ធំៗ ដូចជា Google, Anthropic និង Microsoft មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ។

បើតាម straitstimes, គោលនយោបាយថ្មីនេះ នឹងប៉ះពាល់ដល់សិស្សសាលារដ្ឋ ប្រមាណ ៦០ម៉ឺននាក់ ខណៈដែលសិស្សវិទ្យាល័យ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ AI ក្នុងករណីចាំបាច់ មួយចំនួន។

កន្លងមក សាលារដ្ឋក្នុងទីក្រុងញូយ៉កធ្លាប់បានដាក់បម្រាមជាបណ្តោះអាសន្ន លើការប្រើប្រាស់ ChatGPT ម្តងរួចមកហើយ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការដំបូង ក្នុងឆ្នាំ២០២២។

យ៉ាងណា ក្រោយមកការរឹតបន្តឹងនោះត្រូវបានលើកលែងវិញ ហើយត្រូវបានជំនួសដោយជំនួយការបង្រៀន ដំណើរការដោយ AI ផ្ទាល់ខ្លួន ៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា