លោក ត្រាំ ថា អាមេរិក ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ ដើម្បីការពារ អ៊ីស្រាអែល មជ្ឈិមបូព៌ា និងលោកខាងលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អាមេរិក ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ ដើម្បីការពារ អ៊ីស្រាអែល មជ្ឈិមបូព៌ា និងលោកខាងលិច

លោក ត្រាំ ថា អាមេរិក ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ ដើម្បីការពារ អ៊ីស្រាអែល មជ្ឈិមបូព៌ា និងលោកខាងលិច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីបំផ្លាញផែនការ និងការពារអ៊ីស្រាអែល តំបន់មជ្ឈិមបូព៌ា ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ពីការវាយប្រហារណាមួយដែលអាចកើតមាន។

បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះ បានអះអាងយ៉ាងដូច្នេះថា យើងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយអ៊ីរ៉ង់ គឺដើម្បីជួយដល់តំបន់មជ្ឈិមបូព៌ា… ដើម្បីជួយដល់អ៊ីស្រាអែល និងដើម្បីជួយខ្លួនយើងផ្ទាល់។

លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានពន្យល់ថា ពីព្រោះបន្ទាប់ពីអ៊ីរ៉ង់បំផ្លាញអ៊ីស្រាអែលរួច ពោលជាអ្វីដែលពួកគេរីករាយនឹងធ្វើបំផុតនោះ ពួកគេនឹងបន្តទៅតំបន់មជ្ឈិមបូព៌ា ។

ហើយបន្ទាប់មក អ៊ីរ៉ង់នឹងវាយប្រហារមកដល់អឺរ៉ុប រួមទាំងបណ្តាទីក្រុងមួយចំនួនរបស់យើង ប៉ុន្តែលោកថា សហរដ្ឋអាមេរិកកំពុងធ្វើបានល្អបំផុតក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

ថ្មីៗនេះ លោកប្រធានាធិបតី Trump ក៏ធ្លាប់បានផ្តល់ការធានាឡើងវិញដល់ប្រជាជនអ៊ីស្រាអែលផងដែរ ដោយមេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ទីក្រុងហ៊្សេរុយសាឡឹមមិនគួរមានការព្រួយបារម្ភនោះទេ ពីព្រោះឱ្យតែមានលោកជាប្រធានាធិបតី… លោកនឹងមើលថែអ៊ីស្រាអែល។

កន្លងមក លោក Trump ក៏បានបញ្ជាក់ដដែលៗថា ប្រសិនបើគ្មានរូបលោកទេ នោះក៏គ្មានប្រទេសអ៊ីស្រាអែលដែរ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងបាញ់រ៉ុក្កែតនៅលើកោះ Larak របស់អ៊ីរ៉ង់ ។

ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលវាយប្រហារប្រទេសហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួមវិញ។ ការប្រយុទ្ធគ្នាចុងក្រោយនេះ បានបិទបញ្ចប់ជម្លោះប្រដាប់អាវុធរវាងភាគីជម្លោះទាំងពីរក្នុងពេលជាង ១ខែ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា