កាសែត អង់គ្លេស ផ្សាយចោទ រុស្ស៊ី លួចជួយ អ៊ីរ៉ង់ ផលិតមីស៊ីលនាំផ្លូវលឿនជាងសំឡេង ទប់ទល់នាវាចម្បាំង អាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែត អង់គ្លេស ផ្សាយចោទ រុស្ស៊ី លួចជួយ អ៊ីរ៉ង់ ផលិតមីស៊ីលនាំផ្លូវលឿនជាងសំឡេង ទប់ទល់នាវាចម្បាំង អាមេរិក

កាសែត អង់គ្លេស ផ្សាយចោទ រុស្ស៊ី លួចជួយ អ៊ីរ៉ង់ ផលិតមីស៊ីលនាំផ្លូវលឿនជាងសំឡេង ទប់ទល់នាវាចម្បាំង អាមេរិក

ឡុងដ៍ ៖ កាសែត Financial Times របស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានចេញផ្សាយអត្ថបទចោទប្រកាន់ប្រទេសរុស្ស៊ីចំៗថា បានលួចជួយអ៊ីរ៉ង់ដោយសម្ងាត់ ក្នុងការអភិវឌ្ឍមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ដែលអាចគំរាមកំហែងដល់នាវាចម្បាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។

បើតាមកាសែតយក្សរបស់ចក្រភពអង់គ្លេសនេះ, ការផ្ទេរបច្ចេកវិទ្យាយោធាទៅឲ្យអ៊ីរ៉ង់ គឺត្រូវតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំកំពូលនៃវិមានក្រឹមឡាំង ។

ប្រភពដដែលបង្ហើបថា កម្មវិធីផ្ទេរបច្ចេកវិទ្យាយោធានេះ ឈ្មោះថា “C340L” បានចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយបន្តពេញមួយសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។

ចំណែកគោលបំណងធំនៃកម្មវិធីនេះ គឺជួយអ៊ីរ៉ង់បង្កើនលទ្ធភាពប្រឆាំងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលប្រតិបត្តិការក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ។

ទន្ទឹមនោះ កម្មវិធីនេះ ក៏ជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធរុញច្រានឈ្មោះថា Ramjet ដែលជាម៉ាស៊ីនសម្រាប់អនុញ្ញាតឱ្យមីស៊ីលហោះលឿនជាងល្បឿនសំឡេងផងដែរ ។

លោក Jim Lamson អតីតអ្នកវិភាគយោធានៃទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក និយាយថា កម្មវិធីនេះនឹងផ្តល់ឲ្យអ៊ីរ៉ង់នូវប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី ដែលមានគុណភាព ហើយអាចគំរាមកំហែងដល់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។

យោងតាម Telegraph, មីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេងពិតជាពិបាកស្ទាក់ចាប់ ដោយសារតែវាអាចហោះជ្រែកមេឃនៅកម្ពស់ទាប ដើម្បីលាក់ខ្លួនពីរ៉ាដា ជាមួយនឹងសមត្ថភាពរត់ក្នុងល្បឿនរហូតដល់ ៣,៥៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ព័ត៌មានដ៏រសើបនេះ ត្រូវបានបញ្ចេញ ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃ អង្គារ បានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ថា ទីក្រុងមូស្គូកំពុងព្យាយាមផ្តល់ជំនួយដែលទីក្រុងតេហេរ៉ង់ត្រូវការនៅក្នុងសម័យកាលដ៏លំបាកនេះ និងផ្គត់ផ្គង់ទំនិញដែលអ៊ីរ៉ង់ត្រូវការក្នុងអំឡុងសង្គ្រាម ៕

ប្រភព ៖ Financial Times និង Telegraph ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា