អាមេរិកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

អាមេរិកបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តសហការជាមួយកម្ពុជា លើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដោយធ្វើការជាមួយកម្ពុជា ដើម្បីទទួលបានលទ្ធផលជាក់ស្ដែង។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។
 
ការអះអាងរបស់សហរដ្ឋអាមេរិកដូច្នេះ ធ្វើឡើងអំឡុងពេលដែលលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអាមេរិក និងកម្ពុជា។ អាមេរិកលើកទឹកចិត្តឱ្យកម្ពុជាធ្វើការស៊ើបអង្កេត និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជន ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆ្លងដែនចិន ជាប់ចោទក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
 
យោងតាមស្ថានទូតអាមេរិក ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការចែករំលែកព័ត៌មានអំពីការគំរាមកំហែងឆ្លងដែន ព្រមទាំងរបៀបដែលសហរដ្ឋអាមេរិកអាចផ្តល់ជំនួយបច្ចេកទេសដើម្បីកសាងសមត្ថភាពប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា។
 
ស្ថានទូតសង្កត់ធ្ងន់ថា ការគំរាមកំហែងឆ្លងដែនទាមទារឱ្យមានឆ្លើយតបជាអន្តរជាតិ ហើយសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីការពារទាំងពលរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការបង្ក្រាបឧក្រិដ្ឋជនឆបោកតាមអនឡាញនៅគ្រប់ទីតាំងធ្វើសកម្មភាពរបស់ពួកគេ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា