កងទ័ពកម្ពុជា-អាមេរិកចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពកម្ពុជា-អាមេរិកចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរឆ្នាំ២០២៧

កងទ័ពកម្ពុជា-អាមេរិកចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរឆ្នាំ២០២៧

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព​បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក និងកងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំរៀបចំផែនការបឋម សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧។
 
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទកម្ពុជាបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃពុធទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការរៀបចំកិច្ចប្រជុំផែនការបឋមរវាងកងទ័ពកម្ពុជា-អាមេរិកនេះ ធ្វើឡើងចាប់ពីថ្ងៃទីទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
 
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ទៀតថា កងទ័ពកម្ពុជា-អាមេរិកបានពិភាក្សាអំ​ពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។
 
បើតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ លំហាត់ឆ្មាំអង្គរឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា–សហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា