រុស្ស៊ីប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងផលិតអាវុធរបស់អាល្លឺម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ីប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងផលិតអាវុធរបស់អាល្លឺម៉ង់

រុស្ស៊ីប្រកាសគំរាមវាយប្រហារកម្ទេចទីតាំងផលិតអាវុធរបស់អាល្លឺម៉ង់

មូស្គូ ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅអាល្លឺម៉ង់ អះអាងថា ទីតាំងផលិតអាវុធរយៈចម្ងាយឆ្ងាយរបស់ទីក្រុងប៊ែរឡាំង អាចក្លាយជាគោលដៅវាយប្រហារដ៏ត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃសុក្រ។

ក្រុមអ្នករិះគន់លើការបង្កើនសមត្ថភាពយោធារបស់អាល្លឺម៉ង់ បានលើកឡើងថា ទីតាំងផលិតអាវុធរយៈចម្ងាយឆ្ងាយដែលគ្រោងនឹងបង្កើតឡើងនោះ អាចនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវមួយ ប្រសិនបើអាវុធទាំងនោះត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ី ប្រចាំទីក្រុងប៊ែរឡាំង បញ្ជាក់ប្រាប់ទៅកាន់កាសែត Izvestia។

ស្ថានទូតរុស្ស៊ីបានលើកឡើងថា «ទីក្រុងប៊ែរឡាំងកំពុងបន្តជំរុញការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានភាពជាក់លាក់ខ្ពស់ និងប្រព័ន្ធយន្តហោះគ្មានមនុស្សបើក របស់ខ្លួន។

អាជ្ញាធរអាល្លឺម៉ង់បានលើកហេតុផលដើម្បីការពារគម្រោងទាំងនេះថា សមត្ថភាពបែបនេះគឺចាំបាច់ដើម្បីបំពេញចន្លោះខ្វះខាតនៃអាវុធនុយក្លេអ៊ែររបស់កងទ័ពអាល្លឺម៉ង់។

ប្រភពបានបន្តថា ប្រសិនបើគំនិតផ្តួចផ្តើមផ្នែកយោធារបស់អាល្លឺម៉ង់ទាំងនេះត្រូវបានអនុវត្តជាក់ស្តែង វានឹងបង្កជាការគំរាមកំហែងដោយផ្ទាល់ដល់រុស្ស៊ី និងរដ្ឋសហភាព។

ស្ថានទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា «អ្នករិះគន់លើការបង្កើនសមត្ថភាពយោធាដោយគ្មានការទប់ស្កាត់របស់អាល្លឺម៉ង់ ពិតជាត្រឹមត្រូវហើយដែលបានលើកឡើងថា ទីតាំងនៃអាវុធទាំងនោះនឹងក្លាយជាគោលដៅយោធាដ៏ត្រឹមត្រូវសម្រាប់រុស្ស៊ីយ៉ាងជៀសមិនរួច»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា