ស្លាប់មនុស្ស ១២០នាក់ អំឡុងអំពើហិង្សានៅប្រទេសយេម៉ែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្លាប់មនុស្ស ១២០នាក់ អំឡុងអំពើហិង្សានៅប្រទេសយេម៉ែន

ស្លាប់មនុស្ស ១២០នាក់ អំឡុងអំពើហិង្សានៅប្រទេសយេម៉ែន

សាណា ៖ មនុស្សជាង ១២០នាក់នៅប្រទេសយេម៉ែនបានស្លាប់ អំឡុងការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់កើតមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលដែលមានការវាយលុកតាមផ្លូវ ពីសំណាក់ក្រុមឧទ្ទាមហ៊ូទី។

យោងតាមប្រភពព័ត៌មាន ដែលបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រ, ការវាយលុកដ៏ធំមួយដោយក្រុមឧទ្ទាម Houthi ដើម្បីដណ្តើមការគ្រប់គ្រងលើច្រកផ្លូវចូលទៅកាន់សមុទ្រក្រហម បានបណ្តាលឱ្យមនុស្សជាង ១២០នាក់ស្លាប់។ នេះគឺជាការប៉ះទង្គិចគ្នាដែលមានអ្នកស្លាប់ច្រើនបំផុត នៅក្នុងប្រទេសនេះ អំឡុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុម Houthi ដែលមានអ៊ីរ៉ង់គាំទ្រ បានបើកការវាយលុកតាមផ្លូវគោក រួមជាមួយនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក នៅជិតតំបន់ឆ្នេរសមុទ្រ ដើម្បីដណ្តើមការគ្រប់គ្រងលើច្រកសមុទ្រ Bab al-Mandab ដែលតូចចង្អៀត និងស្ថិតនៅច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។

ប្រទេសយេម៉ែន ដែលបានជាប់ផុងនៅក្នុងជម្លោះស៊ីវិល អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ បានក្លាយជាប្រទេសចុងក្រោយគេ ដែលត្រូវបានទាញចូលទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា កាលពីខែកក្កដា ចំពេលដែលក្រុម Houthi បានបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ ២០២២ ជាមួយរដ្ឋាភិបាល ដែលគាំទ្រដោយ អារ៉ាប៊ី សាអូឌីត។

ចាប់តាំងពីពេលនោះមក, ក្រុម Houthi បានដាក់ចេញនូវការបិទផ្លូវសមុទ្រ ប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត និងបានវាយប្រហារ ម្តងហើយម្តងទៀត លើនាវាដឹកទំនិញរបស់ប្រទេសនេះ នៅក្នុងសមុទ្រក្រហម ដែលជាផ្លូវជំនួសដ៏សំខាន់សម្រាប់ការនាំចេញប្រេង បន្ទាប់ពីអ៊ីរ៉ង់បានបញ្ឈប់ស្ទើរតែទាំងស្រុង នូវការដឹកជញ្ជូនតាមឈូងសមុទ្រ ដោយសារការបិទច្រកសមុទ្រ Hormuz។

បច្ចុប្បន្ន ក្រុមឧទ្ទាមកំពុងព្យាយាមពង្រឹងការគ្រប់គ្រងរបស់ពួកគេលើសមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ពួកគេបានបង្កការរំខានដល់ផ្លូវនេះ តាមរយៈការវាយប្រហារលើនាវាដែលធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីសង្គ្រាម នៅតំបន់ហ្គាហ្សាបានផ្ទុះឡើង ក្នុងឆ្នាំ២០២៣។

យោងតាមទិន្នន័យ ដែលប្រមូលបានដោយ AFP យកចេញពីប្រភពជាច្រើន, ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១២៩នាក់ គិតត្រឹមថ្ងៃសុក្រ ពោលគឺកើនឡើងពីតួលេខមុន ដែលមានអ្នកស្លាប់ ចំនួន៨១នាក់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា