ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យក្រុមការងារ និងមន្ត្រី បន្តដោះស្រាយបញ្ហាប្រឈម និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យក្រុមការងារ និងមន្ត្រី បន្តដោះស្រាយបញ្ហាប្រឈម និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ

ឯកឧត្តម សាយ សំអាល់ ណែនាំឱ្យក្រុមការងារ និងមន្ត្រី បន្តដោះស្រាយបញ្ហាប្រឈម និងពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ

ព្រះសីហនុ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានផ្ដល់នូវទស្សនទាន និងបទបញ្ជាផ្ទៃក្នុងយ៉ាងសំខាន់ៗសំរាប់ក្រុមការងារ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ក្នុងកិច្ចប្រជុំជីវភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល គឺការផ្ដោតលើការយកចិត្តទុកដាក់ជាអតិបរមាលើកត្តាមនុស្ស ទឹក ភ្លើង ផ្លូវនិងបច្ចេកវិទ្យា ដោយខិតខំប្រឹងប្រែងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សុខដុមរមនាក្នុងសង្គម និងភាពស្ងប់ស្ងាត់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។ ជាមួយនេះ ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបន្តជំរុញ ដើម្បីទាក់ទាញ និងគាំទ្រដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ ដែលធានាបាននូវស្ថិរភាពចំណូលគ្រួសារ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តកែលម្អរបៀបរបបធ្វើការងារដោយមានការគិតគូរច្បាស់លាស់ ហ៊ានសម្រេចចិត្ត ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ ។ រាល់កិច្ចប្រជុំថ្នាក់ស្រុក ឬឃុំ-សង្កាត់ ត្រូវតម្រង់ទិសដៅទៅរកការដោះស្រាយបញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋនៅនឹងកន្លែង ប្រកបដោយភាពស្និទ្ធស្នាល និងទាន់ពេលវេលា ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការរៀបចំទីប្រជុំជន និងមូលដ្ឋាននានាក្នុងខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងគុណភាពសេវាអប់រំ និងសុខាភិបាល ព្រមទាំងការយកចិត្តទុកដាក់លើអនាម័យ សុខភាពសាធារណៈ និងបរិស្ថានរស់នៅ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា