អតីតមេធំ CIA ព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ អាចអូសបន្លាយ ៦ ខែទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីតមេធំ CIA ព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ អាចអូសបន្លាយ ៦ ខែទៀត

អតីតមេធំ CIA ព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ អាចអូសបន្លាយ ៦ ខែទៀត

វ៉ាស៊ីនតោន ៖ អតីតនាយក CIA របស់សហរដ្ឋអាមេរិក លោក Leon Panetta ព្រមានថា សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ អាចអូសបន្លាយយ៉ាងហោចណាស់ ៦ ខែទៀត ខណៈដែលលោកប្រធានាធិបតី Donald Trump កំពុងតស៊ូដើម្បីស្វែងរកផ្លូវចេញពីជម្លោះដ៏ចម្រូងចម្រាសនេះ។

បើតាម The guardian ចេញផ្សាយថ្ងៃ អាទិត្យ, អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣រូបនេះ បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយថា សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមដោយលោកប្រធានាធិបតី Trump កាលពីជាង ៦ខែមុន កំពុងប្រឈមមុខនឹងស្ថានការណ៍ជាប់គាំង។

លោកថា ភាគីជម្លោះទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក ប៉ុន្តែព្យាយាមជៀសវាងការរីករាលដាលទៅជាសង្គ្រាមធំជាងនេះ។ ប៉ុន្តែលោកព្រមានថា វាអាចប្រែក្លាយទៅជាសង្គ្រាមអូសបន្លាយមួយទៀតនៅមជ្ឈិមបូព៌ា ដូចបទពិសោធន៍សង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

លោក Panetta ដែលធ្លាប់កាន់តំណែងនាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Barack Obama អះអាងថា បច្ចុប្បន្ន លោក Trump មានជម្រើសសំខាន់ៗចំនួន ៣ ក្នុងនោះជម្រើសដំបូង គឺការដកខ្លួនចេញពីសង្គ្រាម និងទទួលស្គាល់ថា ប្រតិបត្តិការយោធាបានបរាជ័យ។

ជម្រើសទី២ គឺបន្តប្រយុទ្ធ ប៉ុន្តែព្យាយាមជៀសវាងសង្គ្រាមកាន់តែធំ ហើយជម្រើសចុងក្រោយ គឺផ្តោតសំខាន់លើការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលលោកចាត់ទុកថា ជាចំណុចសំខាន់បំផុតនៃឥទ្ធិពលរបស់អ៊ីរ៉ង់លើពាណិជ្ជកម្មពិភពលោក៕

ប្រភព ៖ The guardian ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា