ប្រធានាធិបតីមីយ៉ាន់ម៉ានឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីមីយ៉ាន់ម៉ានឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា

ប្រធានាធិបតីមីយ៉ាន់ម៉ានឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា

ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងថា តាមការគ្រោងទុក ឯកឧត្តម មីន អោង ឡាំង(MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦។ ទស្សនកិច្ចនេះ ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែរឹងមាំ។ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏គ្រោងនឹងជួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃរះរាជាណាចក្រកម្ពុជា ហើយក៏នឹងមានកិច្ចប្រជុំកំពូលនៅវិមានសាមគ្គីភាព ព្រឹទ្ធសភា។

បន្ទាប់មកឯកឧត្តម មីន អោងឡាំង ក៏មានជំនួបជួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្តម មីន អោងឡាំង ក៏មានជំនួបទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។

សូមជម្រាបថា មេដឹកនាំយោធាមីយ៉ាន់ម៉ា ឯកឧត្តម មីន អ៊ុងឡាំង បានឈ្នះការបោះឆ្នោតសភានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្លាយជាប្រធានាធិបតីជាផ្លូវការ។ បន្ទាប់ពីឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់មីយ៉ាន់ម៉ា ឯកឧត្តមមីន អោងឡាំង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនដូចជាចិន ថៃ រុស្ស៊ី ហើយក៏គ្រោងដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា និងឡាវ។ ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ ក្រោយប្រទេសត្រូវបានរួមរឹតដោយវិបត្តិនយោបាយច្រើនឆ្នាំ។ ហើយនៅដើមខែកញ្ញាខាងមុខនេះ ឯកឧត្តមមីន អោងឡាំង នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា