កម្ពុជាស្វាគមន៍វត្តមានតារាសម្ដែងល្បីៗពីហុងកុងមកកាន់ទឹកដីអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាស្វាគមន៍វត្តមានតារាសម្ដែងល្បីៗពីហុងកុងមកកាន់ទឹកដីអង្គរ

កម្ពុជាស្វាគមន៍វត្តមានតារាសម្ដែងល្បីៗពីហុងកុងមកកាន់ទឹកដីអង្គរ

កម្ពុជាបានស្វាគមន៍វត្តមានតារាសម្ដែងល្បីៗពីហុងកុងមកកាន់ទឹកដីអង្គរខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមន្ទីរទេសចរណ៍ខេត្តសៀមរាបបានរៀបចំការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។
 
តារាសម្ដែងហុងកុងល្បីៗ ដែលបានអញ្ជើញមកទស្សនាប្រាសាទបុរាណខ្មែរនេះ មានដូចជា លោក Kenny Wong, លោក Jayden Cheung និងកញ្ញា Yeung Nga Man។ ដំណើរទស្សកិច្ចនេះធ្វើឡើងក្នុងពេលដែលពួកគាត់បានមកចូលរួមកម្មវិធី Hong Kong Film Gala Presentation នៅកម្ពុជា។
 
ក្រសួងទេសចរណ៍បានសម្របសម្រួល និងនាំប្រតិភូតារាភាពយន្តទាំងនោះ ទៅទស្សនាទីតាំងប្រាសាទសំខាន់ៗ ដើម្បីបង្ហាញពីសក្តានុពលទឹកដីអច្ឆរិយៈដ៏អស្ចារ្យរបស់កម្ពុជា ដែលជាកន្លែងសក្តិសមបំ​ផុតសម្រាប់ការថតភាពយន្ត។ បន្ថែមពីនេះ ប្រតិភូតារាហុងកុងក៏ទទួលបានបទពិសោធន៍តាមរយៈការស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែប ព្រមទាំងភ្លក់រសជាតិអា​ហារប្រពៃណីខ្មែរដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
 
ក្រសួងទេសចរណ៍បញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាជំហានថ្មីមួយទៀតក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីទាក់ទាញក្រុមផលិតភាពយន្តអន្តរជាតិ ដើម្បីរុញច្រានការអភិវឌ្ឍ «ទេសចរណ៍ភាពយន្ត» ឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។
 
សូមបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២​លាននាក់  ក្នុងនោះមាន​ទេសចរចិន វៀតណាម អាម៉េរិក អង់​គ្លេស  បារាំង ឥណ្ឌូនេស៊ី អូស្ត្រាលី ជប៉ុន និងកូរ៉េជាដើម៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា