កម្ពុជា-កូរ៉េខាងត្បូង រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-កូរ៉េខាងត្បូង រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន

កម្ពុជា-កូរ៉េខាងត្បូង រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា និងកងកម្លាំងឆ្មាំសមុទ្រកូរ៉េខាងត្បូង បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមការបព្ជាក់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
 
អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅភ្នំពេញ។
 
MOU រវាងស្ថាប័នទាំង២ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាព។ លើសពីនេះ ការចុះហត្ថលេខាលើអនុស្សរណៈយោគនេះ គឺជាសក្ខីភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ឈានទៅមុខកាន់តែរឹងមាំ សម្រេចបាននូវគោលដៅរួមក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា